ជីវិតកម្សាន្ដ
បងថ្លៃ Travis Scott រងការរិះគន់យ៉ាងចាស់ដៃ ក្រោយទម្លាយរូបស៊ិចស៊ី មិនខ្វល់សោកនាដកម្មរត់ជាន់គ្នា
បងថ្លៃស្រី តារារ៉េប Travis Scott កំពុងរងការរិះគន់ឥតសំចៃពីអ្នកលេងបណ្ដាសង្គម Instagram លើការបង្ហោះរូបភាពប៉ុន្មានសន្លឹកទៅក្នុងគណនីរបស់នាង កំលុងពេលតែ ៣ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នានៃប្រគុំតន្រ្តី Astroworld ដែលបានឆក់យកជីវិតមនុស្ស ៨នាក់ និងរងរបួសជាច្រើននាក់ទៀត។

តារាស្រី Khloe Kardashian បានបង្ហោះរូបភាព ៣សន្លឹក នៅលើ Instagram កាលពីថ្ងៃចន្ទ ដោយនាងស្លៀកឈុតរឹបដងខ្លួនយ៉ាងសិចស៊ី មិនខ្វល់រឿងសោកនាដកម្មដែលប្អូនថ្លៃប្រុសរបស់នាង ទើបនឹងជួបប្រទះ ជាពិសេសនាងហាក់មិនបង្ហាញការសោកស្ដាយអ្វីចំពោះជនរងគ្រោះទាំងនោះឡើយ។

តារាស្រីវ័យ ៣៧ឆ្នាំរូបនេះ បានស្លៀកឈុតរឹបរាង ជាមួយនឹងកាយបង្ហាញភាពស្រើបស្រាល ធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ផ្ទុះការមិនពេញចិត្ត និងបានចូលទៅ ខមិន(Comment) រិះគន់ធ្ងន់ៗតែម្ដង។
ពួកគេសរសេរថា៖ ស្រីតម្លង់!, គួរឱ្យខ្មាសណាស់!, មនុស្សស្លាប់ផ្អើលពិភពលោក ធ្វើដូចគ្មានរឿងអី!, ល្មមៗបានហើយ!, បង្ហោះរូបធ្វើព្រងើយ! ។ល។

ដោយឡែក សេដ្ឋីនី Kylie Jenner ដែលត្រូវជាមិត្តស្រីរបស់តារារ៉េប Travis Scott ក៏ជាប្អូនស្រីឪពុករួមជាមួយ Khloe បានសម្ដែងនូវការសោកស្ដាយជាខ្លាំង នៅលើគណនី IG របស់ខ្លួន ខណៈតារាម៉ូឌែល Kim Kardashian ក៏បានថ្លែងសារចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះផងដែរ ប៉ុន្តែខុសគេតែ Khloe Kardashian បែរជាថតរូបបង្ហោះ ធ្វើមិនដឹងទៅវិញ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ មនុស្សកាន់តែច្រើន ប្តឹង Travis Scott បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា ដ៏រន្ធត់
ចុចអាន៖ កូនស្រីស្តេចចម្រៀងប៉ុប Michael Jackson បញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក