ជីវិតកម្សាន្ដ
នាយ សង់ សេដ្ឋ ទម្លាយរឿងរ៉ាវនៅពីក្រោយខ្នង ដែល សុន ស្រីពេជ្រ អស់ទ្រព្យជិត៣០ម៉ឺនដុល្លារ
កាលពីថ្មីៗនេះមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលដែលគ្រួសារតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បានលើកដៃសំពះសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីយកលុយទៅដោះបំណុលគេជាង១០ម៉ឺនដុល្លារ។


យ៉ាងណាមិញ បន្ទាប់ពីធ្វើការអំពាវនាវដល់សប្បុរសជនដោយសុំឲ្យជួយទិញផ្ទះបានត្រឹមតែរយ:ពេល៣ថ្ងៃនោះ កាលនោះតារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ កូនស្រីបង្កើតលោកតា សង់ស៊ីស ក៏បានបញ្ចេញនូវចំនួនទឹកប្រាក់ទទួលបានពីសប្បុរសជនជួយដល់ឪពុកខ្លួន(តាសង់ស៊ីស)មានជិត៦ពាន់ដុល្លារ។
ដោយឡែកទន្ទឹមគ្នាដែល រឿងរ៉ាវនេះទើបតែកន្លងផុតទៅមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែពេលនេះតារាកំប្លែងនាយ សង់ សេដ្ឋ ដែលជាបងបង្កើតប្រុស សុន ស្រីពេជ្រ បានទម្លាយពីរឿងរ៉ាវនៅពីក្រោយខ្នងរបស់ប្អូនស្រីរូបនេះ ដែលបានចេញមុខក្នុងការចំណាយថវិកាលើការព្យាបាលឪពុកលោកតា សង់ស៊ីស និងប្អូនអស់ប្រមាណជិត៣០ម៉ឺនដុល្លារ។

ក្នុងនាមជាបងប្រុសម្នាក់នាយ សង់ សេដ្ឋ បានសម្តែងនូវការកោតសសើរចំពោះការលះបង់របស់ សុន ស្រីពេជ្រ សម្រាប់គ្រួសារនិងមិនដែលពោលពាក្យពីការអស់សង្ឃឹមនោះឡើយ។ ជាក់ស្តែងនាយ សង់ សេដ្ឋ បានបង្ហោះសារដូច្នេះនៅលើគណនីហ្វេសប៊ុកថា មនុស្សស្រីម្នាក់នេះធ្លាប់អស់លុយដោយសារមើលប្អូនប្រុសនិងឪពុកម្តាយអស់ផ្ទះ២ល្វែង១៦បន្ទប់ ឡានពីរគ្រឿងសរុបមកមិនក្រោម៣០ម៉ឺនដុល្លារមិនដែលពោលពាក្យថាអស់សង្ឃឹមឡើយ។
នាយ សង់ សេដ្ឋ បន្តទៀតថា”ចាំមើលតើបងប្អូនណាខ្លះត្រូវផ្តល់កម្លាំងចិត្តវាវិញ ចំណែកខ្ញុំវិញមាន តែពាក្យថាអរគុណប្អូនស្រីគុណបុណ្យទេវតាថែរក្សាប្អូនជានិច្ចនិងមាតាបិតាជាព្រះក្នុងផ្ទះលើករាសីប្អូនរហូត។
សូមបញ្ជាក់ដែរថា ការទម្លាយរឿងរ៉ាវខាងលើពីនាយ សង់ សេដ្ឋ ពេលនេះបានធ្វើឡើងបន្ទាប់ពីក្រុមគ្រួសាររបស់នាយរួមជាមួយប្អូនស្រីអ្នកនាង សុន ស្រីពេជ្រ ផងដែរកាលពីកន្លងទៅបានប្រកាសពីកា រលក់ផ្ទះបន្ទាន់ក្នុងតម្លៃប្រមាណជាង២០ម៉ឺនដុល្លារ សម្រាប់ដោះស្រាយថ្លៃព្យាបាលឪពុកនាយ សង់ស៊ីសនិងប្អូនប្រុស។ ប៉ុន្តែក្រោយការប្រកាសបានប៉ុន្មានថ្ងៃ សុន ស្រីពេជ្រ និងគ្រួសារក៏បានសម្រេចជាថ្មីដោយមិនលក់ផ្ទះនេះវិញទេ៕


អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា