ជីវិតកម្សាន្ដ
អតីតតារាភាពយន្តខ្មែរ ៣ ជំនាន់ អ្នកស្រី កែវ មន្ថា ទទួលមរណភាពក្នុងវ័យ ៧៧ ឆ្នាំ
នេះជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំហើយ សោកសៅបំផុតសម្រាប់ក្រុមគ្រួសារអតីតតារាភាពយន្តខ្មែរ ៣ ជំនាន់គឺអ្នកស្រី កែវ មន្ថា បានទទួលមរណភាពក្នុងអាយុ៧៧ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមព្រះសុរិយា។
អ្នកស្រី កែវ មន្ថា ដែលជាអតីតសិល្បការិនីខ្មែរ ៣ ជំនាន់បានទទួលមរណភាពទៅកាលពីរាត្រីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៧ ឆ្នាំ ដោយរោគាពាធ។ អ្នកស្រី កែវ មន្ថា គឺជាសិល្បការិនីដ៏ឆ្នេី មមួយរូបនៃកម្ពុជាដែលពោពេញដោយសមត្ថភាព ទេពកោសល្យ និងស្នាដៃ។ ការបាត់បង់នេះ គឺជាបាត់បង់ធនធានដ៏កម្រមួយរូបប្រចាំវិស័យសិល្បៈទី៧ នៃជាតិខ្មែរ។
ប្រភពបានបញ្ជាក់ថា អតីតតារាភាពយន្តអ្នកស្រី កែវ មន្ថា បានសម្តែងក្នុងរឿងដូចជា រឿងសង្សារឧត្ដមដួងចិត្ត រឿង សំណើចចំអកនៃព្រហ្មលិខិត រឿងគូកម្មទេបង រឿងជំនោរកំពូលភ្នំ រឿងចិត្តម្តាយ និងរឿងជាច្រើនទៀតផងដែរ។តាមរយ:ដំណឹងនេះដែរគេឃើញមហាជនជាច្រើនបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។
ដោយឡែកបទចម្រៀងវិញមានដូចជាបទមួលភ្លៅ បទមិនយកទេប្តីចាស់ បទគេហើយនិងបង បទថើបមកចុះជាដើម។លើសពីនេះទៀតអ្នកស្រី កែវ មន្ថា គឺជាម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ ១៩៦៤ ប្រទានដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បា ញលំដាប់ថ្នាក់ជាតិគឺរឿង«សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ«ខ្យល់កំពូលភ្នំ» បកស្រាយដោយអ្នកស្រីផ្ទាល់តែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»