ជីវិតកម្សាន្ដ
សិល្បករជើងចាស់ផ្នែកល្ខោនបាសាក់លោកតា ការ៉េ ទទួលមរណភាពហើយក្នុងជន្មាយុ៦៧ឆ្នាំ
ទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសមង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលខ្លាំងក្រោយទទួលដំណឹងថាសិល្បករជើងចាស់ផ្នែកល្ខោនបាសាក់ស្ថិតក្នុងក្រុម ភី សុគន្ធី គឺលោក អៀង នៅ ហៅតា ការ៉េ បានទទួលមរណ:ភាពហើយ។
បើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ផន សុផារី អតីតតារាកំប្លែងនិងល្ខោនបាសាក់បានសរសេរបង្ហោះភ្ជាប់រូបភាពនិងដំណឹងដ៏សោកសៅនេះថា «បងប្អូនដែលនិយមចូលចិត្តទស្សនាល្ខោនបាសាក់ ភី សុគន្ធី ណាខ្លះស្គាល់លោកតា ការ៉េ? ពេលនេះលោកតាបានទទួលមរណភាពហើយ» ។
អ្នកនាងបានបន្ថែមថា សែនស្តាយទេពកោសល្យរបស់លោកតា ការ៉េ សូមអោយវិញ្ញាណក្ខន្ធរបស់លោកតាបានទៅកាន់សុកតិភពផងចុះ។ ទោះបីមានការលើកឡើងបែបនេះក្តី តែអ្នកនាង ផន សុផារី មិនបានបញ្ជាក់ពីមូលហេតុនៃការបាត់បង់ជីវិតរបស់តា ការ៉េ នោះទេ។
ដោយឡែកបើតាមប្រភពពីស្ត្រីដែលត្រូវជាកូនបង្កើតរបស់លោកតា ការ៉េ បានបញ្ជាក់ប្រាប់ថា ឪពុករបស់ខ្លួនបានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ ដោយសារជំងឺពុកឆ្អឹង មានរយ:ពេលជាង៤ឆ្នាំហើយខណ:កន្លងមកលោកត្រូវលេបថ្នាំជាប្រចាំ ពោលគឺចាប់តាំងពីឈប់ពីល្ខោនបាសាក់ក្រុម ភី សុគន្ធី មកកន្លងមក។
តាមរយ:ដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះដែរ គេឃើញមានអ្នកសិល្ប:រួមទាំងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បានសម្ដែងនូវក្ដីរំលែកទុក្ខចំពោះក្រុមគ្រួសារតារាកំប្លែងរូបនេះដែលបានបាត់បង់លោកតា ការ៉េ ដោយគ្មានថ្ងៃនឹងត្រឡប់ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?