ជីវិតកម្សាន្ដ
ហួសចិត្ត! ហ្វេនៗ Selena និង Chris ថា អ្នកទាំងពីរប្ដូរខោអាវគ្នាប្រើ
ទំនាក់ទំនងស្នេហារបស់តារាចម្រៀង Selena Gomez និងតារាសម្ដែង Chris Evans មកទល់នឹងពេលនេះ នៅមិនទាន់បើកចំហរជាផ្លូវការនោះទេ ខណៈហ្វេនៗរបស់ពួកគេកំពុងអន្ទះសារចង់ដឹង និងបានតាមដានរាល់សកម្មភាពសឹងគ្រប់កន្លែង ជាពិសេសនៅលើបណ្ដាញសង្គម។

ថ្មីៗនេះ Selena Gomez ធ្វើឱ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញនាងពាក់អាវយឺតចាក់មួយ ដែលមើលមួយភ្លែត វាជាអាវយឺតចាក់ដែល Chris ធ្លាប់ប្រើកន្លងមក រហូតអ្នកគាំទ្រលាន់មាត់ស្ទើរគ្រប់គ្នាថា គូស្នេហ៍សម្ងាត់មួយគូនេះបានប្ដូរខោអាវគ្នាប្រើទៀតផង។

កាលពីចុងសប្តាហ៍មុន Selena Gomez បានពាក់អាវចាក់អំបោះមួយ ដែលវាមិនមែនគ្រាន់តែជាអាវរងាធម្មតានោះទេ ផ្ទុយទៅវិញវាជាតម្រុយជាក់ស្ដែងមួយទៀត អាចបញ្ជាក់ពីទំនាក់ទំនងរបស់នាងជាមួយ Chris Evans។

តារាចម្រៀងវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានគេឃើញក្នុងវីដេអូ TikTok លើគណនីរបស់ Taylor Swift ដោយនាងបានពាក់អាវចាក់ ពណ៌សាច់ ចូលរួមធ្វើជាអ្នកគាំទ្រឱ្យមិត្តសម្លាញ់នៅពីក្រោយឆាក ក្នុងកម្មវិធី Saturday Night Live នាថ្ងៃទី ១៣ ខែវិច្ឆិកា។ ក្នុងពេលនោះអ្នកគាំទ្រ ចូលទៅខមមិនថាអាវនោះជាអាវដែល Chris ធ្លាប់ពាក់សម្ដែងក្នុងខ្សែភាពយន្ត Knives Out ក្នុងឆ្នាំ ២០១៩។

ថ្វីត្បិតតារាទាំងពីរដួង មិនទាន់បង្ហាញពីទំនាក់ទំនងពេញលេញជាសាធារណៈ ប៉ុន្តែតាមរយៈតម្រុយយ៉ាងច្បាស់មួយនេះ អាចបញ្ជាក់បានថា ពួកគេកំពុងទាក់ទងគ្នាជាសម្ងាត់។ យ៉ាងណាមិញ អាវរបស់ Selena និង Chris មិនដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែលំនាំរបស់វា ខុសគ្នាតែបន្តិចប៉ុណ្ណោះ។
ទោះបីជាគូស្នេហ៍ទាំងពីរនេះ មិនព្រមសារភាពទំនាក់ទំនងស្នេហាយ៉ាងណាក្ដី ពួកគេនៅតែមានលេចឮពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាយ៉ាងប្រាកដ ខណៈកាលពីពេលកន្លងទៅពួកគេ ត្រូវអ្នកកាសែត ឆ្មក់បានរូបថតស្និទ្ធស្នាលគ្នា ចេញពីភោជនីយដ្ឋានមួយ ហើយកាលពីឆ្នាំ ២០១៥ កន្លងទៅ ម្ចាស់បទ Same Old Love ធ្លាប់បង្ហើបថា នាងជាហ្វេនរបស់តារាសម្ដែងប្រុស Chris Evans ផងដែរ។ នាងនិយាថា Chris គួរឱ្យស្រឡាញ់ និង Cute ទៀតផង៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ បងថ្លៃ Travis Scott រងការរិះគន់យ៉ាងចាស់ដៃ ក្រោយទម្លាយរូបស៊ិចស៊ី មិនខ្វល់សោកនាដកម្មរត់ជាន់គ្នា
ចុចអាន៖ ដើម្បីសម្ដែងឱ្យចូលតួពិតៗ Lady Gaga ប្រើពេលច្រើនយ៉ាងនេះ ក្នុងខ្សែភាពយន្ត House Of Gucci

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង