Connect with us

ជីវិតកម្សាន្ដ

តារាខ្មែរល្បីៗ៦ដួង ហក់ចូលវិនិយោគក្នុងវិស័យអចលនទ្រព្យណែនពេញដៃ​

បានផុស

នៅ

គិត​មកទល់​ចុងឆ្នាំ​២០២១​នេះ ​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ​មានសិល្បករ-ការិនីរបស់ខ្មែរជាច្រើនដួង ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បី និងជោគជ័យលើវិស័យសិល្បៈនោះទេ គឺថែមបានបង្កើតនូវមុខជំនួញថ្មីជា​បន្តបន្ទាប់​នៅក្នុង​ដៃ​រៀងៗ​ខ្លួន​ទៀត​។​

​តួយ៉ាង​ នៅ​អំឡុង​ពេលដែល​សកម្មភាព​ពុះ​ដីឡូត៍​លក់​នៅក្នុង​ស្រុក​ ពិសេស​នៅ​តំបន់​ជាយ​រាជធានី ​បាន​និង​កំពុង​ផុសផុល​ខ្លាំង ​គេ​ក៏​ឃើញ​តារា​ល្បីៗ​របស់​ខ្មែរ​មួយចំនួន​ បាន​ហក់​ចូលមក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​កាន់តែ​លេចធ្លោ​ខ្លាំង​ទៀតផង​។​ ​ថ្ងៃនេះ «​កម្ពុ​ជាថ្មី​»​សូម​នាំ​ប្រិយមិត្ត​មក​ស្គាល់​ពី​តារា​ប្រុស​-​ស្រី​ល្បីៗ​ចំនួន​៦​រូប​ ដែល​កំពុង​រីកចម្រើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ៖

១.​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ៖​ លោក ព្រាប សុវត្ថិ ត្រូវបាន​មហាជន​ដឹង​មកហើយ​ថា​ បច្ចុប្បន្ន​លោក​ក្រៅពី​តែ​ជោគជ័យ​សិល្បៈ លោក​ក៏មាន​មុខ​ជំនួញ​ជាច្រើន​កាន់​ក្នុង​ដៃ​ផងដែរ​។​ក្នុងនោះ​លោក ព្រាប សុវត្ថិ ក៏មាន​ជំនួញ​ផ្នែក​អចលនទ្រព្យ​ផងដែរ ដោយមាន​ក្រុមហ៊ុន​ឈ្មោះថា Preap Sovath Investment​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តារាចម្រៀង ខេមរៈ សិរីមន្ត៖ លោក ខេមរៈ សិរី​មន្ត សព្វថ្ងៃ​គឺជា​តារាចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិ​ត​កម្ម​រស្មី​ហង្ស​មាស​ ហើយ​កាលពី​កន្លងទៅ​ថ្មីៗ​នេះ ​លោក​ក៏បាន​ប្រកាស​បើកសម្ពោធ​ដី​ឡូ​តិ៍​របស់ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​ដែលមាន​ឈ្មោះថា​ គម្រោង​ដី​ឡូត៍ ខេមរៈ សិរីមន្ត ជាង​២០០​ហិតា​នៅ​ប៉ោយប៉ែត​ និង​បន្ទាយមានជ័យ​។​

៣. តារាចម្រៀង ឆាយ វីរៈ​យុទ្ធ៖ លោក ឆាយ វីរៈ​យុទ្ធ ក៏​កំពុង​មានមុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ក្នុង​ដៃ​ផងដែរ​ ដោយ​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា​ ឆ្នាំ​២០២១​កន្លងទៅ ​លោក​បានប្រកាស​ឱ្យដឹងពី​គម្រោង​បើកសម្ពោធ​ លក់​ដី​ឡូ​តិ៍​ ផ្ទះ​វីឡា​របស់ខ្លួន​ ដែលមាន​ទំហំ​ដី២២​ហិតា​ នៅលើ​ទឹកដី​ក្នុងស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។​

៤. តារាចម្រៀង ខាន់ ជេ​ម​ស៍៖​ លោក ខាន់ ជេ​ម​ស៍ ក៏​ដូចគ្នា​ដែរ​ក្រៅពី​អាជីព​ជា​តារាចម្រៀង ​និង​កាន់​មុខរ​បរ​ជាច្រើន សព្វថ្ងៃ​លោក​ក៏បាន​បោះទុន​ទៅលើ​ផ្នែក​អចលនទ្រព្យ​លក់​ដីឡូត៍​ និងលក់​ផ្ទះល្វែង​ផងដែរ​។​

៥. តារាចម្រៀង ករុណា ពេជ្រ៖​ បច្ចុប្បន្ន​លោក ក​រុណា ពេជ្រ ក្រៅពី​អាជីព​សិល្បៈថ្មីៗ​នេះ ​លោក​ក៏​បាន​ប្រកាស​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ផងដែរ​។ ​ខណៈពេលនេះ ​លោក​ក៏​កំពុង​កាក់កប​ និង​រីក​ច​ម្រើន​ខ្លាំង​លើ​គម្រោង​ដី​ឡូ​តិ៍​ និង​លក់​ផ្ទះល្វែង​។​

៦. អតីត​តារាចម្រៀង​អ្នកនាង ឈិន សុធា​រី ៖ អ្នក នាង ឈិន សុធា​រី ក្រោយពី​បោះបង់​អាជីព​សិល្បៈ​និង​បាន​ជួប​ប្រសប់​នឹង​គូស្នេហ៍​ជា​ឧកញ៉ា​មក​នោះ​ អ្នកនាង ឈិន សុធា​រី ក៏​កំពុងតែ​កាន់​មុខ​ខ្លាំង​លើ​ជំនួញ​ផ្នែក​អចលនទ្រព្យ​លក់​ដីឡូត៍​ជាមួយ និង​គូ​ស្នេហ៍​យ៉ាង​ពេញដៃ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៤ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម