ជីវិតកម្សាន្ដ
Lisa ក្រុម Blackpink ឈ្នះពានរង្វាន់ “Queen of KPop” ក្នុងកម្មវិធី Global Nubia Awards ២០២១
Lisa សមាជិកក្រុម BLACKPINK ត្រូវបានប្រកាសថា ជាអ្នកឈ្នះពានរង្វាន់ Female K-pop Idol Of The Year Award (Queen Of K-pop) នៅក្នុងព្រឹត្តិការណ៍ Global Nubia Awards (GNAs) ២០២១ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ។

ពានរង្វាន់នេះគឺផ្អែកលើការបោះឆ្នោតដែលប្រមូលបានពីអ្នកគាំទ្រមកពី ៨៣ ប្រទេស រួមមានប្រទេសថៃ ជប៉ុន ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល កូរ៉េខាងត្បូង និងសិង្ហបុរី។
ទោះយ៉ាងណា មុនឈ្នះការបោះឆ្នោតនេះ Lisa ត្រូវប្រកួតប្រជែងជាមួយគូប្រជែងផ្សេងទៀតដូចជា Tzuyu ក្រុម TWICE, IU, Hwasaក្រុម MAMAMOO, CL, Irene ក្រុម Red Velvet ក៏ដូចជាសមាជិកក្រុមរបស់នាងដូចជា Jennie និង Rosé ផងដែរ។
ពានរង្វាន់ Global Nubia Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយទស្សនាវដ្តី Nubia របស់ចក្រភពអង់គ្លេស ដែលធ្វើការដើម្បីបង្ហាញពីវប្បធម៌ទំនើបគ្រប់ប្រទេស។

គួរបញ្ជាក់ថា អ្នកឈ្នះច្រើនជាងគេក្នុងឆ្នាំនេះគឺ Dua Lipa, Harry Styles និង Little Mix ត្រូវបានគេដាក់ឈ្មោះថា ជាក្រុមតន្ត្រីល្អបំផុត រួមជាមួយនឹង Cardi B ដែលជាសិល្បករហ៊ីបហបល្អបំផុត ក៏ដូចជា R&B ជាដើម ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖” How You Like That” របស់ក្រុម BLACKPINK ខណៈនេះ មានអ្នកចូលមើល លើសពី ១ពាន់លានដង ក្នុង YouTube

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ