Connect with us

ជីវិតកម្សាន្ដ

ហេង នរៈកក្កដា ខំស្កាត់ជិះទៅជួបតាចេក ដើម្បីតែប្រគល់ថវិកាឲ្យ

បានផុស

នៅ

លោកតា ចេក ថ្មីៗ​កន្លងទៅនេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​អាណិតអាសូរ​ក្រោយពី​គាត់​បាន​ចេញមុខ​ត្អូញត្អែរ​រឿង​លក់​ផ្លែឈើ​មិនសូវ​ដាច់​ ដែលជា​ហេតុ​នាំ​ឲ្យ​ការរកស៊ី​របស់គាត់ ​ត្រូវ​ខាតចុង​ខាតដើម ​ខណៈអាជីព​សិល្បៈក៏ត្រូវ​ខកខាន​ព្រោះ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​មួយរយៈធំ​មកហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​លោកតាចេក បាន​រៀបរាប់​ប្រាប់​ពី​បញ្ហា​ការលំបាក​សម្រាប់​ជីវភាព ​ក៏ដូចជា​ការរកស៊ី​ប្រចាំថ្ងៃនេះ​ ហើយ​ទើប​មុន​នេះ​បានធ្វើ​ឲ្យ​តារា​សម្តែង ហេង នរៈ​កក្កដា ខិតខំ​ធ្វើ​រឿង​មួយ​នេះ​ ដើម្បី​ជួយ​ដល់​តារា​កំប្លែង​ជើ​ង​ចាស់​លោកតាចេក ផងដែរ​។​

​ជាក់ស្តែង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ប្រុស​លោក ហេង នរៈ​កក្កដា ក៏បាន​បង្ហោះ​សារ​ភ្ជាប់​រូបភាព ​ដែល​ថត​ជាមួយនិង​តារា​កំប្លែង​លោកតាចេក ជាច្រើន​សន្លឹក​ព្រមទាំង​នាំយក​ថវិកា​ ដែល​លោកបាន​ពី​សប្បុរសជន​ចំនួន​ទៅ​ប្រគល់​ជួន​តាចេកដោយ​ផ្ទាល់​។​ លោក ហេង នរៈ​កក្កដា បាន​រៀបរាប់​បែបនេះ​ថា​ ខ្ញុំ​បាន​ជួប​ឪ​ចេក​ហើយ​ ជួប​គាត់​នៅ​ខាងក្រៅ​មានតែ​ពាក្យ​ថា លើសពី​អាណិត​។​ ថវិកា​ដែល​ខ្ញុំ​ប្រមូល​បាន​មាន​ ចំនួន​៣៦០​ដុល្លារ​ វា​មិន​ច្រើន​ទេ​សម្រាប់​អ្នកមានតែ​វា​ពិតជា​ច្រើនណាស់​សម្រាប់​អ្នកក្រ​។​

​តារា​សម្តែង​លោក ហេង នរៈ​កក្កដា បាន​និយាយ​បន្ថែមថា ​សូម​អរគុណ​បងប្អូន​ដែល​បាន​ជួ​យ​សម្រាល​ទុក្ខ​ឪ​ចេក​តាមរយៈ​ខ្ញុំ​។ ​ជាមួយគ្នានេះ​ ក៏មាន​មហា​ជន​ជាច្រើន​បានបង្ហាញ​ការគាំទ្រ​ និង​លើក​សរសើរ​ចំពោះ​ចិត្ត​តារា​សម្តែង​លោក ហេង នរៈ​កក្កដា គ្រប់គ្នា​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម