Connect with us

ជីវិតកម្សាន្ដ

មរណភាពតួឯក នាងវិធាវី ក្នុងរឿង ផ្កាស្រពោន ធ្វើមហាជនរន្ធត់ និងសោកស្តាយគ្រប់គ្នា

បានផុស

នៅ

ទស្សនិកជនបង្ហាញអារម្មណ៍រន្ធត់គ្រប់គ្នាក្រោយពេលទទួលដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅដែលលោកស្រី ញ៉ុញ សាណុំ អតីតសិល្បការិនីល្ខោនជាតិ និងជាតួនាងវិធាវីក្នុងរឿងផ្កាស្រពោនឆ្នាំ ១៩៦៥ បានទទួលមរណភាពកាលពីថ្មីៗកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបញ្ជាក់ថា តួឯកនាងវិធាវី ក្នុងភាពយន្តរឿង ផ្កាស្រពោនលោកស្រី ញ៉ុញ សាណុំ បានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំដោយជំងឺមហារីកកូនកណ្តុរក្រោយពីលោកស្រីធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១កន្លងទៅ។ 

នេះជាដំណឹងដ៏រន្ធត់និងក្រៀមក្រំបំផុតនៃការបាត់ បង់ធនធានដ៏កម្ររបស់ខ្មែរដែលធ្លាប់បានកសាងស្នាដៃជាច្រើនលើវិស័យសិល្បៈខ្មែរ។ ពិធីបុណ្យសពរបស់លោកស្រី ញ៉ុញ សាណុំ បានរៀបចំតាមគន្លងព្រះពុទ្ធសាសនានាគេហដ្ឋានរបស់លោកស្រី និងបូជានៅវត្តប៉ាឆានាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក។ 

សូមបញ្ជាក់ថានៅឆ្នាំ១៩៦៥លោកស្រី ញ៉ុញ សាណុំ បានសម្តែងជាតួនាងវិធាវី តួឯកក្នុងខ្សែភាពយន្តរឿងផ្កាស្រពោនដែលជាអក្សរសិល្ប៍ដ៏ល្បីល្បាញថ្នាក់ជាតិនិពន្ធដោយលោក នូ ហាច។

តាមរយ: ខ្សែភាពយន្តរឿងផ្កាស្រពោននេះបានធ្វើទស្សនិកជនខ្មែរមិនតិចទេរំជួលចិត្តនិងស្ងើចសរសើរពីទេព កោសល្យរបស់លោកស្រីហើយចងចាំនូវការសម្តែងនេះមិនភ្លេចដល់សព្វថ្ងៃ៕

អត្ថបទៈ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម