ជីវិតកម្សាន្ដ
បាត់មុខ ៤ឆ្នាំ ក្រុម T-ARA វិលវិញដោយនិពន្ធទំនុកច្រៀងខ្លួនឯង និងចាយលុយផ្ទាល់ខ្លួនផលិត MV
ក្រុមចម្រៀងស្រីជើងចាស់ T-ARA ថ្មីៗនេះបានវិលមកវិញជាមួយនឹង MV បទថ្មី បន្ទាប់ពីបាត់មុខអស់រយៈពេល ៤ឆ្នាំ ស្របពេលអ្នកគាំទ្ររបស់ពួកគេបង្ហាញការភ្ញាក់ផ្អើល និងក្ដីរំភើបផងដែរនូវវត្តមាននេះ។

ជាមួយនឹងការវិលវិញរបស់ពួកគេក្នុងបទ “TIKI TAKA” ក្រុមចម្រៀងស្រីកូរ៉េខាងត្បូងមួយនេះ បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងនូវទស្សនីយភាព និងសំឡេងមិនប្រែប្រួលរបស់ពួកគេ។

អាល់ប៊ុមក្រោមចំណងជើង Re: T-ARA មានចម្រៀងពីរបទគឺ “TIKI TAKA” និង “All Kill” ដែលបទទាំងពីរនេះ ត្រូវបានក្រុម T-ARA សម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ហ្វេនដ៏យូររបស់ពួកគេ ដែលតែងតែនៅចាំគាំទ្រអស់ពេល ១៣ឆ្នាំមកនេះ។

ទោះយ៉ាងណា ការចេញផ្សាយអាល់ប៊ុមថ្មី តារាស្រីទាំង៤ នៃក្រុម T-ARA ពុំមានការជ្រោមជ្រែងពីផលិតកម្មណាមួយនោះឡើយ។ យោងតាមការបង្ហោះសារលើ Twitter របស់ Jiyeon សមាជិកម្នាក់នៃក្រុម T-ARA បានឱ្យដឹងថា ពួកគេទាំង៤ រួមគ្នាផ្គត់ផ្គង់ទុនសម្រាប់ផលិតវីដេអូដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ សូម្បីការនិពន្ធទំនុកច្រៀង ព្រមទាំងការឌីស្សាញផ្សេងទៀត សុទ្ធតែធ្វើដោយខ្លួនឯងទាំងអស់៕

ទស្សនាវីដេអូចម្រៀង
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa ក្រុម Blackpink ឈ្នះពានរង្វាន់ “Queen of KPop” ក្នុងកម្មវិធី Global Nubia Awards ២០២១
ចុចអាន៖ ហួសចិត្ត! ហ្វេនៗ Selena និង Chris ថា អ្នកទាំងពីរប្ដូរខោអាវគ្នាប្រើ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម