ជីវិតកម្សាន្ដ
៥ថ្ងៃហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ ប្រាសាទ ដាវី នៅមិនទាន់ដឹងខ្លួនទេ ខណៈម្តាយកាន់តែបារម្ភ
គិតមកទល់ពេលនេះ មានរយៈពេល៥ថ្ងៃ ហើយដែលអតីតបវរកញ្ញាចក្រវាល(Top10)កញ្ញា ប្រាសាទ ដាវី បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ បង្កឲ្យនាងដេកសន្លប់ស្ដូកស្ដឹងនៅមិនទាន់ដឹងខ្លួននៅឡើយទេ។
ដោយសារហេតុផលនេះហើយ បានធ្វើឲ្យមហាជន និងអ្នកគាំទ្របង្ហាញការព្រួយបារម្ភគ្រប់គ្នាខណៈអ្នកម្តាយរបស់ ប្រាសាទ ដាវី ក៏បានបន់ស្រន់ឱ្យរូបនាងឆាប់ដឹងខ្លួនឡើយវិញផងដែរ។ កញ្ញាប្រាសាទ ដាវី បច្ចុប្បន្នត្រូវបានគេដឹងថា នាងកំពុងតែបន្តស្ថិតនៅក្នុងបន្ទប់ICUនៅឡើយ ព្រោះមានកំណកឈាមក្នុងខួរក្បាល។
តាមរយៈនេះដែរ ចំពោះអ្នកម្តាយរបស់តារាស្រីកញ្ញា ប្រាសាទ ដាវី ឯណោះវិញក្រៅតែពីការបារម្ភមកលើកូនស្រីបណ្ដូលចិត្ត គាត់ក៏បានថ្លែងពាក្យក្នុងចិត្តដោយខ្លីថា«កុំឌឺដាក់ម៉ាក់៥ថ្ងៃហើយឆាប់មកផ្ទះវិញឃ្វិ ឮម៉ាក់ហៅទេ?»។ដោយសារឃើញស្ថានភាពនេះ ក៏មានមិត្តភក្តិនិងអ្នកគាំទ្រជាច្រើនបានជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ។
សូមបញ្ជាក់ថា តារាស្រីកញ្ញា ប្រាសាទ ដាវី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវOCIC ដោយត្រូវរថយន្តឈ្នួលបានបើកបុកពីក្រោយពេញទំហឹងបន្ទាប់ពីនាងធ្វើដំណើរចេញពីធ្វើការ បណ្តាលឲ្យរងរបួសធ្ងន់ និងមានឈាមកក់ក្នុងក្បាលទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន