Connect with us

ជីវិតកម្សាន្ដ

សូ ដានីតា ទម្លាយរឿង សឿ សុធារ៉ា ជាប់បណ្តឹងជាង ១០ ករណី ព្រោះបំណុល

បានផុស

នៅ

មហាជន​បាន​ដឹង​គ្រប់គ្នា​ហើយ​នូវ​បញ្ហា នៃ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​រវាង តារា​សម្ដែង សូ ដានីតា និង​តារា​ស្រី សឿ សុធារ៉ា ជុំវិញ​បំណុល​ជិត ៤ ម៉ឺន​ដុល្លារ។ ក្នុង​នោះ ខណៈ​ដំណោះស្រាយ​សម្រាប់​ម្ចាស់​បំណុល សូ ដានីតា នៅ​មិន​ទាន់​មាន​ពន្លឺ​នៅឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នោះ​ផង​ដែរ ដោយសារតែ​ហេតុផល​ពុំ​ទាន់​មាន​តម្រុយ​ចំពោះ អ្នកនាង សូ ដានីតា ដែល​ជា​ម្ចាស់បំណុល​នេះ​ហើយ ទើប​ថ្មីៗ​កន្លងទៅ តារា​ស្រី​រូប​នេះ​បាន​ចេញ​មុខ​ព្រមាន​ផ្លូវច្បាប់​លើ​កូន​បំណុល​ខ្លួន​អ្នកនាង សឿ សុធារ៉ា។ បញ្ហា​នោះ​ធ្វើ​ឲ្យ សូ ដានីតា កាន់​ហួសចិត្ត​ខ្លាំង​លើ​ទង្វើ​គ្មាន​ទំនួល​ខុសត្រូវ​របស់​អ្នកនាង សឿ សុធារ៉ា ផង​ដែរ។

ទន្ទឹម​គ្នា​នេះ ស្រាប់តែ​អ្នកនាង សូ ដានីតា បាន​ទម្លាយ​ដំណឹង​ដ៏​រសើប និង​ភ្ញាក់ផ្អើល​ទៀត​ថា អ្នក​នាង សឿ សុធារ៉ា មិនមែន​ជំពាក់​បំណុល​តែ​ខ្លួន​ម្នាក់​នោះ​ទេ ពោល​គឺ​ថែមទាំង​កំពុង​ជាប់​បំណុល​ច្រើន​ម្ចាស់​ទៀត រហូត​ជាប់​ពាក្យបណ្ដឹង​ជាង ១០ ករណី​ឯណោះ។

អ្នកនាង សូ ដានីតា បាន​រៀបរាប់​ខ្លឹមសារ​ខ្លី​ដូច្នេះ​ថា «​គាត់​កំពុង​មើល​ម្ចាស់បំណុល សឿ សុធារ៉ា ជាប់​ពាក្យ​ប្តឹង ១០ ជាង​ករណី ដែល​គេ និង​ខ្ញុំ កំពុង​បន្ត »។

ជុំវិញ​បញ្ហា​នេះ​ដែរ រហូត​មក​ទល់​ពេលនេះ មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណាមួយ​ពី អ្នកនាង សឿសុ ធារ៉ា នៅឡើយ​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

Sokha Hotels

ព័ត៌មានពេញនិយម