ជីវិតកម្សាន្ដ
ស្ងាត់ៗនាយ ចយ ចាយលុយខ្ទង់ម៉ឺនដុល្លារ សង់ផ្ទះថ្មី ខណ:ចំណងស្នេហ៍កាន់តែរឹងមាំ
គេកត់សម្គាល់ឃើញថា ចំណងស្នេហារបស់តារាកំប្លែង នាយ ចយ និងភរិយាអ្នកនាង ខ្វាន់ឌី គិតមកទល់នឹងពេលនេះ មានរយៈពេលប្រមាណជាង ៣ ឆ្នាំមកហើយ ខណ:ពួកគេក៏ទទួលបានចំណងដៃកូនប្រុជាទីស្រឡាញ់ម្នាក់ផងដែរ។
អាពាហ៍ពិពាហ៍របស់លោក សែភិន ហៅនាយ ចយ និងភរិយាអ្នកនាង ប៉ិន ក្វាន់ឌី បានរៀបចំធ្វើឡើងកាលពីថ្ងៃ ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅវិមានពិភពថ្មីសែនសុខ ដោយមានភ្ញៀវនិងអ្នកសិល្ប:ល្បីៗជាច្រើនចូលរួម។
ដោយឡែកនៅអំឡុងពេលមុនថ្ងៃរៀបការ គឺគេឃើញមានមតិរិះគន់មួយចំនួនបានកើតឡើង មកលើអ្នកទាំងពីរដោយខ្លះលើកឡើងថាចំណងស្នេហ៍មួយនេះ កើតឡើងដោយសារតែលុយ បើមិនមែនលុយ ក៏គេមិនយកនាយ ចយ នោះដែរ។
ប៉ុន្តែអ្វីៗដែលបង្ហាញកាន់តែច្បាស់ នោះគឺចំណងស្នេហ៍ពួកគេ កាន់តែរឹងមាំនិងមានភាពផ្អែមល្ហែមគួរឲ្យសរសើរ។ ត្រង់ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនផ្ទុះការសរសើរគ្រប់គ្នា សមដូចអ្វីដែលភរិយានាយ ចយ ធ្លាប់លើកឡើងថាមិនដែលស្រលាញ់អ្នកណាដោយសារឋានៈ ឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់ ចេះមើលថែយកចិត្តទុកដាក់នឹងគ្នា និងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាត អាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។
យ៉ាងណាមិញ រឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៀតនោះ គឺត្រង់ថា ទោះបីអំឡុងពេលចុងក្រោយនេះការងារសិល្ប:របស់នាយ ចយ ស្ងប់ស្ងាត់បន្តិចក្តី តែថ្មីៗនេះឮដំណឹងថា នាយ ចយ និងភរិយាបានចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះថ្មីមួយកន្លែង ដែលទើបដំណើរការបុកគ្រឹះមុននេះ។
ជុំវិញដំណឹងនេះដែរ សម្រាប់តារាកំប្លែងនាយ ចយ បានទទួលស្គាល់ថា ខ្លួននិងភរិយាពិតជាបាននឹងកំពុងសាងផ្ទះថ្មីពិតមែន។ ប៉ុន្តែចំពោះការចំណាយ មិនត្រូវបាននាយ ចយ បញ្ជាក់ទេថា ត្រូវចាយលុយខ្ទង់ប៉ុន្មានម៉ឺនដុល្លារទេ ខណ:មានទស្សនិកជននិងអ្នកគាំទ្រជាច្រើនចូលរួមអបអរ ហើយសរសើរពួកគេទាំង២នាក់ប្តីប្រពន្ធនេះផងដែរ៕
អត្ថបទ៖ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?