ជីវិតកម្សាន្ដ
Cardi B លេងមួយស្ទីលនេះ ផ្អើលពេញកម្មវិធី AMA
តារារ៉េបស្រី Cardi B បានធ្វើឱ្យមហាជននៅលើកម្រាលព្រំក្រហមនៃកម្មវិធីប្រគល់ពានរង្វាន់ American Music Awards (AMA) ឆ្នាំ ២០២១ ស្រឡាំងកាំងខ្លាំងសឹងគ្រប់គ្នា ក្រោយលេចវត្តមានរបស់នាងមកជាមួយនឹងម៉ាសជិតមុខឈឹង ដើរចូលរួមកម្មវិធី កាលពីល្ងាចថ្ងៃអាទិត្យនេះ។

កំពូលតារារ៉េបវ័យ ២៩ឆ្នាំ នាង Cardi B បានបង្កការភ្ញាក់ផ្អើលពេញកម្មវិធី ព្រោះតែមិនមានអ្នកមើលនាងស្គាល់ទេ ខណៈនាងបានពាក់ម៉ាសម៉ាក Schiaparelli ពណ៌មាស គ្មានឃើញមុខបន្តិចសោះ និងស្លៀករ៉ូបពណ៌ខ្មៅ ដោយមានគ្របស្បៃជិតក្បាល ទៅចូលរួមកម្មវិធី AMAs ប្រចាំឆ្នាំលើកទី ៤៩ ដែលបានប្រារព្ធឡើងនៅមហោស្រព Microsoft ក្នុងទីក្រុង Los Angeles កាលពីល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្វីដែលធ្វើឱ្យមហាជនកាន់តែមិនចង់ដកភ្នែកពីស្ទីលតុបតែងខ្លួនដ៏ចម្លែករបស់ Cardi B គឺសូម្បីក្រវិលក៏នាងលេងម៉ូដម្រាមដៃមនុស្សយ៉ាងធំសម្បើម និងបានពាក់ស្រោមដៃពណ៌ខ្មៅ ទម្លុះដោយចិញ្ចៀនមាសដ៏ប្រណិតថែមទៀត រឹតតែធ្វើឱ្យតារាស្រីអាមេរិកាំងរូបនេះលេចធ្លោខ្លាំងលើព្រំក្រហម។

មិនតែប៉ុណ្ណោះ មួយតួខ្លួនរបស់នាង គ្រឿងលម្អភាគច្រើនសុទ្ធសឹងតែ ផ្លាទីន ដែលការតែងខ្លួនបែបនេះហើយ បានធ្វើឲ្យនាងក្លាយជាតារារ៉េបស្រីទី២ ក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី AMAs បន្ទាប់ពីម្ចាស់ក្សត្រី Latifah ដែលបានតែងខ្លួនប្រហែលគ្នានេះ កាលពីឆ្នាំ ១៩៩៥។

ក្រៅពីកាតុបតែងខ្លួនលេចធ្លោជាងគេជាងឯងនាឆ្នាំនេះ Cardi B បានឈ្នះពានរង្វាន់ដល់ទៅ៣ពី AMAs 2021 គឺ ពានរង្វាន់សិល្បករហ៊ីបហបស្ត្រីដែលមានអ្នកចូលចិត្តច្រើនបំផុត (Favorite female hip-hop artist) បទចម្រៀងហ៊ីបហបដែលមានអ្នកចូលចិត្តច្រើនជាងគេ (Favorite hip-hop song for Up) និងវីដេអូតន្ត្រីមានអ្នកចូលចិត្តខ្លាំងជាងគេ (Favorite music video for Up)៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហួសចិត្ត! ហ្វេនៗ Selena និង Chris ថា អ្នកទាំងពីរប្ដូរខោអាវគ្នាប្រើ
ចុចអាន៖ ដឹងតម្លៃខ្លួនតួសម្ដែងសំខាន់ៗ ក្នុងខ្សែភាពយន្ត Eternals ម្នាក់ៗសុទ្ធតែខ្ទង់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?