Connect with us

ជីវិតកម្សាន្ដ

BTS ក្លាយជាក្រុមតារាចម្រៀងអាស៊ីដំបូងគេ ឈ្នះពានរង្វាន់កំពូលក្នុងកម្មវិធី AMA

បានផុស

នៅ

សារព័ត៌មាន Yonhap បានចុះផ្សាយថា ក្រុមតារាចម្រៀងកំពូលរបស់ប្រទេសកូរ៉េខាងត្បូង BTS បានចារប្រវត្តិសាស្ត្រ K-pop ម្ដងទៀតក្នុងថ្ងៃនេះ ដោយបានក្លាយជាតារាអាស៊ីដំបូងគេ ​ឈ្នះ​ពាន​រង្វាន់​សិល្បករ​ប្រចាំឆ្នាំ និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​ពាន​រង្វាន់​កំពូល​នៅ​ឯ​កម្មវិធី American Music Awards (AMAs) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AMAs ផ្សាយផ្ទាល់ពីរោងមហោស្រព Microsoft ក្នុងទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ​ វេលាម៉ោង ៨ យប់ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយក្រុម BTS ​បាន​យក​ឈ្នះ​លើ​តារា​កំពូលៗ​មួយ​ចំនួន​​ដូចជា​៖ Ariana Grande, Drake, Olivia Rodrigo, Taylor Swift និង The Weeknd ។

យ៉ាងណាមិញ នេះ​ជា​លើក​ដំបូង​ សម្រាប់​តារា​​អាស៊ី​​​ ដែល​ឈ្នះ​ពាន​រង្វាន់​កំពូល​នៅ​កម្មវិធី AMAs។

ប្រធាន​ក្រុម RM បាន​និយាយ​ជា​ភាសា​អង់គ្លេស ​បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​សិល្បករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ថា “ពួក​យើង​ពិត​ជា​មាន​កិត្តិយស​ណាស់​ ដែល​បាន​នៅ​លើ​ឆាក​នេះ​ ជាមួយ​នឹង​សិល្បករ​ដ៏​អស្ចារ្យនៅ​ទី​នោះ” ។

ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ថែម​ថា”ក្មេងប្រុស​ចំនួន ៧ មកពី​ប្រទេស​កូរ៉េ​ បាន​រួបរួម​ដោយ​ក្ដី​ស្រឡាញ់​ ចំពោះ​តន្ត្រី​ បាន​ជួប​ការ​ស្រឡាញ់​និង​ការគាំទ្រពី ARMY ទាំងអស់នៅទូទាំងពិភពលោក។ ពិតប្រាកដណាស់ បើគ្មានអ្នកទាំងអស់គ្នា យើងនឹងមិនទទួលបានរឿងល្អបែបនេះទេ។

ដោយឡែក Suga ក៏បាននិយាយដែរថា ក្រុមរបស់ខ្លួនមិនដែលរំពឹងថានឹងទទួលបានពានរង្វាន់នោះទេ ហើយអរគុណ ARMY សម្រាប់ការធ្វើ​ឲ្យ​វាកើតឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រូបភាពត្រជាក់ភ្នែកពីក្រុម BTS ក្រោយប្រធានាធិបតី Moon Jae In តែងតាំងជាបេសកជនពិសេសតំណាងប្រទេស

ចុចអាន៖Cardi B លេងមួយស្ទីលនេះ ផ្អើលពេញកម្មវិធី AMA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម