ជីវិតកម្សាន្ដ
ហ្វេនផ្អើលព្រាត ស្ងាត់ៗ Park Shin Hye ប្រកាសពិធីរៀបការ
តារាសម្ដែងស្រីជួរមុខកូរ៉េខាងត្បូង Park Shin Hye និងតារាសម្ដែងប្រុស Choi Tae Joon បានប្រកាសពិធីរៀបការនៅប៉ុន្មានខែខាងមុខនេះ ខណៈពួកគេក៏កំពុងពពោះកូនដំបូងផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ផលិតកម្ម SALT Entertainment ដែលជាភ្នាក់ងាររបស់ Park Shin Hye បានឱ្យដឹងថា គូស្នេហ៍មួយគូនេះ នឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ក្នុងទីក្រុងសេអ៊ូល។
![Último minuto] Se confirma que Park Shin Hye y Choi Tae Joon estarían en una relación | •K-DRAMA• Amino](http://pm1.narvii.com/6760/9168df531736b931eedcfde91ec41fdae6c4cb02v2_00.jpg)
ផលិតកម្មបញ្ជាក់បន្ថែមថា Park Shin Hye និង Choi Tae Joon បានសម្រេចចិត្តរៀបការហើយ បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នាជិត ៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ លើសពីនេះ ដោយសារគូស្នេហ៍នេះ កំពុងមានកូនដំបូងក្នុងផ្ទៃផង ទើបពួកគេប្រញាប់រៀបការឱ្យបានលឿន។

ដោយឡែកសាមីខ្លួនខាងស្រី Park Shin Hye ក៏បានបង្ហោះសារមួយនៅលើ fancafe ផ្ទាល់ខ្លួនរបស់នាង ដោយនិយាយថា “ខ្ញុំនឹងរៀបការជាមួយមិត្តយល់ចិត្តម្នាក់ដែលខ្ញុំបានស្គាល់ជាយូរមកហើយ។ ខ្ញុំនឹងចាប់ផ្តើមជីវិតជាប្តីប្រពន្ធជាមួយគាត់ ដែលជាអ្នកអាចជួយមើលថែខ្ញុំពេញមួយជីវិត ហើយអាចទទួលចំណុចខ្វះខាតដែលខ្ញុំមាន”។
បន្ថែមពីលើនេះ នាងបានថ្លែងអំណរគុណចំពោះហ្វេនៗ ដែលស្រឡាញ់ គាំទ្រ និងចាំផ្ដល់កម្លាំងចិត្តដល់នាងកន្លងមក គឺតាំងពីពេលនាងចូលសិល្បៈដំបូងៗ។

គួរបញ្ជាក់ថា Park Shin Hye និង Choi Tae Joon ធ្លាប់ត្រូវបានសារព៍ត៌មានចុះផ្សាយថាបានណាត់ជួបគ្នា តាំងពីខែមីនា ឆ្នាំ ២០១៨ ប៉ុន្តែពេលនោះពួកគេបដិសេធព័ត៌មាននេះ។ ក្រោយប្រកាសពិធីអាពាហ៍ពិពាហ៍ ពួកគេបញ្ជាក់ថា ខ្លួនចាប់ផ្ដើមទំនាក់ទំនងគ្នាជាគូសង្សារតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ BTS ក្លាយជាក្រុមតារាចម្រៀងអាស៊ីដំបូងគេ ឈ្នះពានរង្វាន់កំពូលក្នុងកម្មវិធី AMA
ចុចអាន៖ Jennifer Aniston ថតឈុតអាក្រាតកាយទាំងស្រុង ក្នុងខ្សែភាពយន្តថ្មី

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?