ជីវិតកម្សាន្ដ
តារាចម្រៀង គង់ ចាន់រដ្ឋា ស្នើឲ្យបញ្ឈប់រាល់ការផ្សព្វផ្សាយណា ដែលមិនផ្តល់ប្រយោជន៍ដល់សង្គម
តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានបង្ហាញការហួសចិត្តជាខ្លាំង លើការផ្សព្វផ្សាយមួយចំនួន ដែលមិនផ្តល់ប្រយោជន៍ដល់សង្គម។ លើសពីនេះកញ្ញា គង់ ចាន់រដ្ឋា ក៏បានស្នើដល់បណ្តាញផ្សព្វផ្សាយទាំងអស់ សូមបញ្ឈប់ការចែករំលែក ឬផ្សព្វផ្សាយព័ត៌មាន ដែលមិនផ្តល់ប្រយោជន៍ដល់សាធារណជនទូទៅ ផងដែរ។
ម្ចាស់បទចម្រៀង កុំហៅខ្ញុំថាស្រីចាស់ គឺកញ្ញា គង់ ចាន់រដ្ឋា បានប្រាប់កម្ពុជាថ្មីឲ្យដឹង នៅថ្ងៃទី ២៣ ខែវិច្ឆិកានេះថា ដោយសារតែមួយរយៈចុងក្រោយនេះ កញ្ញាឃើញមានបណ្តាញផ្សព្វផ្សាយអនឡាញមួយចំនួន តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមិនផ្តល់ប្រយោជន៍ដល់សង្គម ដូចជារឿងបុគ្គលលក់អនឡាញ, ក្រុមក្មេងបែកស្លុយ, និងជាពិសេសគឺរឿងដែលឈ្លោះហែកហួរ ឬជេរបញ្ចោរគ្នាជាដើម។ កញ្ញាស្នើសុំមេត្តាឈប់ផ្សព្វផ្សាយ ចែករំលែករឿងបែបនេះតទៅទៀត។
កញ្ញា គង់ ចាន់រដ្ឋា បានលើកឡើងថា «ខ្ញុំបើកទូរស័ព្ទ ហើយចូលមើលហ្វេសប៊ុកពេលណា ឃើញតែគេផ្សាយរឿងអ្នកលក់ឡេអនឡាញ ឬរឿងជេរហែកហួរ ឬបញ្ជោរគ្នា ដែលរឿងទាំងនោះ គឺមិនផ្តល់ប្រយោជន៍អ្វីដល់សង្គមសោះឡើយ។ គង់ ចាន់រដ្ឋា បន្តថា ដល់អញ្ចឹងពេកទៅ ខ្ញុំដូចជាហួសចិត្តខ្លាំងណាស់…ឈឺក្បាល់ណាស់ ព្រោះបើកហ្វេសប៊ុក ពេលណាឃើញតែរឿងអត់ប្រយោជន៍ បែបហ្នឹង»។
តារាចម្រៀង គង់ ចាន់រដ្ឋា បាននិយាយទៀតថា ខ្លួនគិតយូរៗទៅ បច្ចុប្បន្ននៅលើបណ្តាញសង្គម គឺល្បីតែអ្នកលក់ឡេជេគ្នា, តារាTikTok លក្ខណ:បែកស្លុយ។ ចំណែកតារាសិល្ប:អាជីព ស្ទើរតែបាត់មុខបាត់ឈ្មោះអស់ហើយ។ឥឡូវពួកគាត់ សឹងតែដេកផ្ទះគ្រប់គ្នាហើយ។ ម្យ៉ាងទៀតម្ចាស់ប្រេនមួយចំនួន បានយកបុគ្គលទាំងនោះ ធ្វើតំណាងផលិតផលខ្លួនថែមទៀត ឲ្យតែពូកែជេរ ឬពូកែធ្វើឡប់ គឺថាល្បីតែម្តង។
កញ្ញា គង់ ចាន់រដ្ឋា បានបន្ថែមដែរថា បើអាចកញ្ញាស្នើសុំដល់សារព័ត៌មានមួយចំនួន មេត្តាកុំយករឿងរបស់បុគ្គលដែលជេរហែកហួរគ្នា មកផ្សព្វផ្សាយឲ្យប្រជាជនខ្មែរបានដឹង ពីព្រោះអ្នកទាំងនោះមិនមែនជាបុគ្គល ដែលមានប្រយោជន៍ដល់សង្គមជាតិទេ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ