Connect with us

ជីវិតកម្សាន្ដ

កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីទី១ ហ៊ានបរិច្ចាគ ១០០ លានរៀល ជួយសិល្បៈបុរាណ

បានផុស

នៅ

កំពូលតារាCam.pop Galaxy navatraតន់ ចន្ទសីម៉ា កាលពីយប់មិញនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១០០ លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរ ដោយ​ការបរិច្ចាគ​នេះ​ អាចនិយាយបាន​ថា ​នាង​គឺជា​តារាចម្រៀង​ទី​១​ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ហ៊ាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​បរិច្ចាគ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជួយ​ផ្នែក​សិល្បៈ​បុរាណ​បែបនេះ បន្ទាប់ពី​នាង ទើបតែ​ទទួលបាន​ការងារ​ពី​ក្រុមហ៊ុន​ធំៗ​ចំនួន​៣ ដោយ​តម្លៃ​ខ្លួន​លើ​ការងារ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ទាំង​៣​នោះ តន់ ចន្ទ​សី​ម៉ា ទទួលបាន​រហូតដល់​ទៅ​ជាង ៥០​ម៉ឺន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ការ​បង្ហើប​ពី​លោក​លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម Galaxy Navatra​។

​ថវិកា​១០០​លាន​រៀល ដែល​ម្ចាស់​បទ​”Are you ok” បរិច្ចាគ​នោះ នាង​បាន​ផ្ដោត​ទៅ​ជួយ​សិល្បៈ​បុរាណ មានដូចជា ល្ខោនខោល ចាប៉ីដងវែង សមាគម​អ្នកនិពន្ធ​ខ្មែរ ។​ល​។ តាមរយៈ​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ជាមួយនិង​ភាពជោគជ័យ​នេះ​ផងដែរ កំពូល​តារា Cam-pop Galaxy navatra តន់ ចន្ទ​សី​ម៉ា បាន​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ជាខ្លាំង ដែល​តែងតែ​គាំទ្រ​រូបនាង ទើប​ធ្វើ​ឲ្យ​នាង​មានឱកាស​ទទួល​បានកា​រងារ​ពី​ក្រុមហ៊ុន​ធំ​បែបនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម