Connect with us

ជីវិតកម្សាន្ដ

ក្រុមអ្នកឧបត្ថម្ភ សម្រុកគាំទ្រមហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីជួយស្តារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ

បានផុស

នៅ

ក្រុមហ៊ុនក្នុងស្រុកជាច្រើន កំពុងរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តសៀមរាប ក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះ ត្រូវការជំនួយយ៉ាងខ្លាំង ដែល​ការគាំទ្រ​ទាំងនេះ​ធ្វើឡើង តាមរយៈ​ការឧបត្ថម្ភ​ដល់​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ (Angkor International Festival of the Arts)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១១ ដល់​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២១ នឹង​រៀបចំ​ធ្វើឡើង​ក្រោម​ការអនុញ្ញាត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ អ្នករៀបចំ​មហោស្រព​នេះ​ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. មាន​កិច្ចសហការ​ផ្នែក​សិល្បៈ បច្ចេកទេស និង​រដ្ឋបាល​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​អបអរសាទរ​ការដាក់​ខេត្តសៀមរាប​ជាទី​ក្រុង​វប្បធម៌​អាស៊ាន ២០២០-២០២២​។​

​ក្រុមហ៊ុន​និង​ស្ថាប័ន​ដែល​ផ្តល់​ការគាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ ​ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ រួមមាន​ធនាគារ​កាណាឌីយ៉ា ធនាគារ​ហ្វី​លី​ព សហព័ន្ធ​ស្វី​ស មូលនិធិ​វប្បធម៌​និង​ទេសច​រណ៍ Chengdu និង​សហភាព​អឺរ៉ុប​។ ក្រុមហ៊ុន និង​ស្ថាប័ន ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​នេះ កំពុងផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​រូបភាព​ជាការ​ឧបត្ថម្ភ​។ រីឯ​ក្រុមហ៊ុន​និង​ស្ថាប័ន​ផ្សេងទៀត​កំពុង​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាចជួយ​បាន​។​

​លោក Aaron Carpene ជា​អគ្គនាយក និង​ជានា​យក​ផ្នែក​សិល្បៈ​នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ បាន​ថ្លែងថា “​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ខេត្តសៀមរាប​បានទទួល​រងគ្រោះ​យ៉ាងខ្លាំង​។ ទោះជា​យ៉ាងណា ព្រឹត្តិការណ៍​នេះ​នឹងមិន​ត្រឹមតែ​ជួយ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​ដឹងគុណ​ដ៏​សាក​សមដល់​កេរ្តិ៍មរតក​វប្បធម៌​របស់​កម្ពុជា និង​ទស្សនីយភាព​សិល្បៈ​ក្នុងស្រុក​ផងដែរ​ក្នុងពេល​មួយ​ដែល​កម្ពុជា​បាន​ក្លាយជា​ប្រធាន​អាស៊ាន ហើយ​ខេត្តសៀមរាប​បានក្លាយ​ជា​ទីក្រុង​វប្បធម៌​អាស៊ាន​ឆ្នាំ ២០២០-២០២២”​។​

​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ​២០២១ នឹងមាន​ការសម្តែង​សិល្បៈ ដោយមាន​ការចូលរួម​ពី​សិល្បករ សិល្បការ​នី​ជាច្រើន​ដូចជា តន្ត្រីករ អ្នក​គូរគំនូរ អ្នកនិពន្ធ និង​អ្នករបាំ​ជាដើម​។ ក៏​នឹងមាន​ការចូលរួម​ផងដែរ​ពី​កវី​តារា​កម្ពុជា​គឺ​លោក យ៉េ​ង ឈាង​លី និង​អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​ គឺ​លោកស្រី Elisabeth Becker (​តាមរយៈ Zoom) សម្រាប់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Writer & Readers Festival Hub ហើយនឹង​មានការ​បង្ហោះ​ខ្លែង​ប្រពៃណីជាតិ​នៅមុខ​ប្រាសាទ​អង្គរ ល្ខោន​ស្រមោល ការសម្ដែង​ការប្រកួត​ក្បាច់គុន​ល្បុក្កតោ ចាប៉ីដងវែង និង​ល្ខោនខោល​ផងដែរ​។​

​លោក Aaron Carpene បាន​បន្ថែមថា “​យើង​សង្ឃឹមថា មហោស្រព​សិល្បៈ​អន្តរជាតិ​ឆ្នាំ​២០២១​នេះ នឹង​ជួយ​ជំរុញ​ភ្ញៀវទេសចរ​ឱ្យ​វិល​មក​ទស្សនា​ខេត្តសៀមរាប​ឡើងវិញ​។ ដូច្នេះ ក្រុមហ៊ុន​ដែល​គាំទ្រ​ព្រឹត្តិការណ៍​នេះ​នឹង​មានន័យថា​ក៏​កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​វិល​មករក​ភាព​ធម្មតា និង​ស្ទុះ​ងើបឡើង​វិញ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​វិញ​ផងដែរ​”​។

​មហោស្រព​សិល្បៈ​អន្តរជាតិ​ឆ្នាំ ​២០២១ នឹង​ប្រព្រឹត្តឡើង​នៅ​ទីកន្លែង​ផ្សេងៗ​ក្នុង​ខេត្តសៀមរាប នៅ​ឧទ្យាន​អង្គរ និង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២១​។​

​នៅ​ថ្ងៃ​សុក្រ ទី ​១០ ខែធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​បើកសម្ពោធ​នៅមុខ​ប្រាសាទអង្គរវត្ត ដោយមាន​ការចូលរួម​ពី​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​អាស៊ាន ឥស្សរជន និង​អាជ្ញាធរ​នានា ដើម្បី​ចាប់ផ្តើម​បើក​ដំណើរការ​មហោស្រព​សិល្បៈ​អន្តរជាតិ​ឆ្នាំ​ ២០២១​។​

​សម្រាប់​លោកអ្នក​ដែល​ចាប់អារម្មណ៍​ពិភាក្សា​អំពី​ឱកាស​ឧបត្ថម្ភ សូម​ទាក់ទង​មកកាន់​ក្រុមការងារ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​តាមរយៈ​អ៉ីមែល [email protected]​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ https://www.facebook.com/AIFA2021Festival៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤ វិនាទី មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម