ជីវិតកម្សាន្ដ
Weir និង Bella បែកគ្នា មិនមែនព្រោះអ្នកទី៣ទេ
រឿងរ៉ាវពាក្យចចាមអារ៉ាមដែលថា តារាសម្ដែងស្រីលំដាប់ប្រទេស Bella Ranee និងតារាសម្ដែងប្រុសជួរមុខលោក Weir បានបែកបាក់គ្នា ពេលនេះសាមីខ្លួនទាំងសងខាងបានចេញមកបញ្ជាក់ច្បាស់ហើយថា ពួកគេពិតជាចែកផ្លូវគ្នាប្រាកដមែន។

គូស្នេហ៍តារាសម្ដែងថៃមួយគូនេះ ត្រូវបានគេដឹងថាបានទាក់ទងគ្នាជាគូសង្សារអស់ពេល ៩ឆ្នាំមកហើយ ខណៈអ្នកគាំទ្ររង់ចាំអ៊ុតមើលតែថ្ងៃមង្គលរបស់ពួកគេទាំងពីរតែប៉ុណ្ណោះ មិនស្មានថាស្នេហាជិត ១០ឆ្នាំ ត្រូវបញ្ចប់ទៅវិញ។

កាលប៉ុន្មានថ្ងៃមុន ប្រិយមិត្តជាច្រើនបានដាក់ការសង្ស័យអំពីការបែកបាក់រវាង Bella និង Weir ព្រោះថាហ្វេនៗមិនបានឃើញពួកគេនៅជាមួយគ្នា ថែមទាំងគ្មានរូបថតគូស្នេហ៍លើបណ្ដាញសង្គមអ្នកទាំងពីរមួយរយៈធំមកហើយ ទើបតែពេលនេះ ការសង្ស័យទាំងប៉ុន្មានគឺជារឿងពិត។

ដោយឡែកចំពោះហេតុផលពិតប្រាកដពីក្រោយទំនាក់ទំនងប្រេះឆាមួយនេះ មិនទាន់មានម្ខាងណា ចេញមកទម្លាយប្រាប់មហាជននៅឡើយទេ ស្របពេលដែលមហាជនមួយចំនួនសង្ស័យមានជនទី៣ ជ្រៀតជ្រែកជីវិតគូសង្សារពួកគេ។ យ៉ាងណាមិញ Bella និង Weir បានច្រានចោលការសង្ស័យនេះ ហើយអ្នកទាំងពីរត្រឹមតែនិយាយថា ស្នេហាពួកគេដើរដល់ផ្លូវបំបែក មិនមែនមកពីជនទី៣ឡើយ៕

អត្ថបទ៖ សន្យា
ចុចអាន៖ នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn និង Camila
ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត