Connect with us

ព័ត៌មានជាតិ

ព្រះ​នាង​តូច ជេន​ណា នរោត្តម ស្លុតចិត្ត​ខ្លាំង​ចំពោះ​ការ​យាង​សោយ​ព្រះ​ទិវង្គត​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​ទទួល​ដំណឹង​ដ៏​សោកសង្រេង​និង​រន្ធត់​ជាទីបំផុត​ នៃ​ការ​យាង​សោយ​ព្រះ​ទិវង្គត​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ​ព្រះ​នាង​តូច ជេន​ណា នរោត្តម បាន​បង្ហាញ​ការ​ស្លុតរន្ធត់​រំជួលចិត្ត​ជាព​ន់​ពេក​។

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​សែ​រាជវង្ស​ព្រះអង្គ ​គឺ​ព្រះ​នាង​តូច នរោត្តម ជេន​ណា បាន​មាន​បន្ទូល​យ៉ាង​រំជួលចិត្ត​ក្រោយ​ជ្រាប​ដំណឹង​សម្តេច​ក្រុមព្រះ​ចូល​ទិវង្គត​ដូច្នេះ​ថា​ “ខ្ញុំម្ចាស់​ស្លុតរន្ធត់​រំជួលចិត្ត​ជាព​ន់ពេក​ ចំពោះ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​សម្តេច​តា​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ឧ​ត្តម​ក្រុម ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ”​។

ព្រះ​នាង​តូច ជេន​ណា នរោត្តម បាន​មាន​ព្រះរាជបន្ទូល​ទៀត​ថា​ “ខ្ញុំម្ចាស់​និង​សមាជិក សមាជិកា នៃ​ក្រុម​ហ៊ុន​NCJ Empire Studio សូម​បួងសួង​ដល់ ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​តា​ក្រុមព្រះ ស្តេចយាង​ទៅកាន់​បរមសុខ​ឋាន​កុំបី​ឃ្លៀងឃ្លាត​ឡើយ”​។

សូម​ជម្រាប​ថា ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​សោយ​ព្រះ​ទិវង្គត​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នា​វេលា​ម៉ោង ៩​និង​៤០​នាទី​ព្រឹក ត្រូវ​នឹង​ម៉ោង​៣​និង​៤០​នាទី​រសៀល​ម៉ោង​នៅ​ភ្នំពេញ ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា​នៅ​ប្រទេស​បារាំង ក្នុងពេលដែល​ព្រះអង្គ​កំពុង​គង់​ប្រថាប់​ព្យាបាល​ព្រះរោគ​។

​នៅក្នុង​សេចក្តីប្រកាស​ជា​ផ្លូវការ​អំពី​ការ​យាង​សោយ​ព្រះ​ទិវង្គត ​របស់​សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​អះអាង​ថា ​ព្រះ​សព សម្តេចក្រុមព្រះ​នឹង​ត្រូវ​យាង​ដង្ហែ​មកកាន់ ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម