Connect with us

ជីវិតកម្សាន្ដ

wow! បែកធ្លាយ​តម្លៃ​ច្រៀង​របស់ តន់ ចន្ទ​សី​ម៉ា ច្រៀង​១​លើក ថ្លៃ​២​ម៉ឺន​ដុល្លារ ថ្លៃ​ជាងគេ​នៅ​កម្ពុជា​

បានផុស

នៅ

​ប្រភព​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារា​ចម្រៀង តន់ ចន្ទ​សី​ម៉ា ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម ​Galaxy Navatra ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ ដែល​អាច​និយាយ​បាន​ថា ថ្លៃ​ជាង​ក្នុងចំណោម​តារា​ចម្រៀង​ល្បីៗ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​កម្មវិធី​តូចៗ​ដូចជា អាពាហ៍ពិពាហ៍​ឬ​ជប់លៀង នាង ស៊ីថ្លៃ​ដល់​ទៅ​២​ម៉ឺន​ដុល្លារ ចំណែក Concert នាង​ស៊ីថ្លៃ​៥​ពាន់​ដុល្លារ​ឯណោះ ក្នុង​មួយ​កម្មវិធី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បងប្អូន​ប្រាកដជា​ជ្រាប​ហើយ​ថា តារា​ចម្រៀង​វ័យក្មេង តន់ ចន្ទ​សី​ម៉ា ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម​ Galaxy Navatra បាន​កំពុងតែ​ឈរ​នៅ​លំដាប់​កំពូល​នៅ​ក្នុង​ឆ្នាំ២០២០​នេះ ដោយ​បទ​ចម្រៀង​របស់​នាង​មាន​អ្នកទស្សនា​រហូត​ជាង ៤០០ លាន​ដង​ ដែល​ចំនួន​នេះ​មិនទាន់​អាច​មាន​តារា​ចម្រៀង​រូប​ណា ​អាច​យកឈ្នះ​នាង​បាន​នៅឡើយ​។ ​ថ្វីត្បិតតែ​នាង​នៅ​ក្មេងខ្ចី ប៉ុន្តែ​ការ​ច្រៀង តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​រូប​នេះ អាច​ច្រៀង​បាន​គ្រប់​ទម្រង់​និង​ច្រើន​ភាសា​។​

​តាម​ប្រភព​ច្បាស់​ការ​ខាងលើ បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន បាន​ទាក់ទង​មក​ខាង​ផលិតកម្ម ក្នុង​នោះ​មានតែ​ក្រុមហ៊ុន​ធំៗ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​ហ៊ាន​ជួល​តម្លៃ​ខាងលើ​។ មួយវិញទៀត​ទស្សនិកជន​ប្រហែលជា​ឆ្ងល់​ហើយ​ថា កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​តារា​ចម្រៀង​ល្បី ហេតុអ្វី​មិនដែល​សូវ​ឃើញ​ច្រៀង​តាម​ការ​ប្រគំ​តន្ត្រី​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ មូលហេតុ​តែមួយគត់​ ដោយសារតែ​តម្លៃ​ខ្លួន​នាង​ថ្លៃ ដូចនេះ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន មិន​អាច​មានលទ្ធភាព​ជួល​នាង​ឡើង​ច្រៀង​បាន​ឡើយ​។​

​លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រង ផលិតកម្ម​ Galaxy Navatra បាន​ទទួល​ស្គាល់​ថា តម្លៃ​ខ្លួន​នៃ ការ​ច្រៀង​របស់ កញ្ញា តន់ ចន្ទ​សី​ម៉ា ក្រុមហ៊ុន​ពិត​ជា បាន​កំណត់​ដូច​បាន​លើក​ឡើង​ខាងលើ​ពិតមែន។ អ្នកគ្រប់គ្រង​ផលិតកម្ម​ល្បីឈ្មោះ​រូប​នេះ ​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ការកំណត់​តម្លៃ​នេះ គឺ​ស័ក្ដិសម​នឹង​ប្រជាប្រិយភាព​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ​។

​លោក យឹម តា​ស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា ច្រើន​បាន​ទាក់ទង​នាង ទៅ​ច្រៀង ក្នុង​នោះ​មានតែ​ក្រុមហ៊ុន​ធំៗ​ប៉ុណ្ណោះ ដែល​ហ៊ាន​ជួល​នាង​ច្រៀង​។ ​ក្រៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ជាង​តារា​ចម្រៀង​ផ្សេងទៀត បច្ចុប្បន្ន​កញ្ញា តន់ ចន្ទ​សី​ម៉ា បាន​ក្លាយ​ជា brand ambassador របស់​ក្រុមហ៊ុន​ធំៗ​២​នា​ពេល​ខាងមុខនេះ​។ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាងមុខនេះ តន់ ចន្ទ​សី​ម៉ា នឹង​ត្រូវ​ចូល​ច្រៀង​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ​ ផង​ដែរ។​

​អ្នកគ្រប់គ្រង ល្បីឈ្មោះ​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន កំណត់​ឲ្យ តន់ ចន្ទ​សី​ម៉ា ចេញ​ច្រៀង តាម​កម្មវិធី​តូចៗ​ដូចជា អាពាហ៍ពិពាហ៍​ឬ​ជប់លៀង នាង ស៊ីថ្លៃ​ដល់​ទៅ​២​ម៉ឺន​ដុល្លារ ថ្លៃជាង​ច្រៀង​តាម Concert ក៏​ព្រោះ​ផលិតកម្ម​ Galaxy Navatra នឹង​ Galaxy Navatra Thailand បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ហើយ​នៅ​តម្លៃ​នេះ ជា​តម្លៃ​ស្តង់ដារ​អន្តរជាតិ​១​មួយ ព្រោះ​កម្មវិធី​តូចៗ​ដូចជា អាពាហ៍ពិពាហ៍​ឬ​ជប់លៀង ជា​កម្មវិធី​ឯកជន ហេតុនេះ​មានតែ កម្រិត​អ្នកមាន​សេដ្ឋកិច្ច​ប្រសើរ​ប៉ុណ្ណោះ​ទើប​អាច​ជួល​នាង​ទៅ​ច្រៀង​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម