Connect with us

ជីវិតកម្សាន្ដ

កវីនិពន្ធ Tho Meet ធ្វើ​បទ​ថ្មី​​ឲ្យ សុគន្ធ និសា មួយ​បទ​នេះ​ផ្ទុះ​ខ្លាំង

បានផុស

នៅ

ក្រោយពេលបង្ហាញវត្តមានរយៈពេល២ខែនៅ​ទ្រនំ​ហង្សមាស​ ភ្លាមៗនេះដែរអ្នក​និពន្ធ Tho Meet បាន​បញ្ចេញ​ស្នាដៃ​យ៉ាង​ច្រើន​ឲ្យ​ស្ទើរ​គ្រប់​តារា​ចម្រៀង​ល្បី​ក្នុង​ផលិតកម្ម​នេះ ហើយ​ថ្មី​​ៗ​នេះ​ទៀត​សោត​លោក​ទើប​នឹង​ធ្វើ​បទ​ឲ្យ សុគន្ធ និសា មួយ​បទ ផ្ទុះ​សាហាវ​តែ​ម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ចម្រៀង​ថ្មី​នេះ​មាន​ចំណង​ជើង​ថា ” ប្ដី​លើ​ផែន​ដី អស់​ល្អ​ត្រឹម​ប្ដី​អូន​ហើយ!” ដែល​ចេញ​ផ្លូវ​កា​រ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ បទ​នេះ ទើប​តែ​ចេញ​ជា​វីដេអូ​សំឡេង (Video Audio) ប៉ុណ្ណោះ ​ដោ​យ​ឡែក​វីដេអូ​ចម្រៀង​ផ្លូវ​ការមិន​ទាន់​មាន​តម្រុយ​ចេញ​ពេល​ណា​នៅ​ឡើយ​ទេ។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​បទ​មនោសញ្ចេតនា​លើក​សរសើរ​ពី​ស្វាមី​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែន​ទែន ពោល​គឺ​គ្រាន់​តែ​ចេញ​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​មាន​​អ្នក​ចុច​ស៊ែរ​បន្ត​ជាង​២ម៉ឺន​នាក់​និង​មាន​អ្នក​ទស្សនា​ដល់​ទៅ​ជិត១លាន​ដង​ឯណោះ។

សមិទ្ធផល​មួយ​នេះ បាន​ធ្វើ​ឲ្យ​អ្នកនិពន្ធ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ លោក Tho Meet ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ខាង​លើ​ទាំង​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង បាន​បញ្ជាក់​ថា​លោក​រីករាយ​មែ​ន​ទែន និង​ភ្ញាក់​ផ្អើល​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​ថា​ស្នាដៃ​ថ្មី​របស់​លោក​មួយ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​នេះ។

អ្នកនិពន្ធ​ល្បី​រូប​នេះ បាន​បន្ត​ថា លោក​បាន​ចូល​អាន Comment របស់​ប្រិយមិត្ត​ជា​ច្រើន​ទាំង​រំភើប ក្នុង​នោះ​លោក​ថា ពួក​គេ​លើក​សរសើរ​ច្រើន។ លោក​ថ្លែង​ថា ” ខ្ញុំ​ឃើញ​ខ្លះ​គាត់​សរសើរ​លើ​សាច់​ភ្លេង ហើយ​ខ្លះ​ក៏​សរសើរ​ចំពោះ​ចំណង​ជើង ថា​ប្លែក ទាក់​ទាញ និង​បង្កប់​ដោយ មនោសញ្ចេតនា​ជ្រាលជ្រៅ។ ខ្ញុំ​សូម​អរគុណ​ដល់​បង​ប្អូន​ដែល​តែង​តែ​គាំទ្រ​ស្នាដៃ​ថ្មី​ពី​ខ្ញុំ​បាទ THO M​EET សូម​កម្លាំង​ចិត្ត​ម្នាក់​មួយ​មក​ខ្ញុំ​នឹង​មាន​អ្វី​ដែល​ថ្មីៗ​បន្ត​ទៀត​សម្រាប់​បង​ប្អូន។”

Tho Meet បាន​ចូល​រួម​ជាមួយ​ហង្ស​មាស​បាន​ប្រមាណ​២​ខែ​ហើយ ​ក្នុង​រយៈ​​ពេល​នេះ​លោ​ក​បាន​ធ្វើ​បទ​ឲ្យ​តារា​ចម្រៀង​ជួរ​របស់​ហង្ស​មាស​ស្ទើរ​ទាំង​អស់​ច្រៀង ភាគ​ច្រើន គឺ​ទទួល​បាន​ការ​ពេញ​និយម។ លោក​ថា បន្តិច​ទៀត​ប្រិយមិត្ត​នឹង​ទទួល​បាន​ចំណី​អារម្មណ៍​ប្លែក​មួយ​បែប​ទៀត ​នា​ពេល​មិន​យូរ​ខាង​មុខ៕

សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖សុខ ពិសី បង្ហាញ​ក្តីបារម្ភ​ពី​សុខភាព​ខ្លួនឯង​ខណៈ​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​ជាថ្មី

ចុចអាន៖ព្រឺក្បាល​! ពេលស្តាប់ ប៉ីប៉ី ឌី និយាយ​អំពី​អភូតហេតុ​ចម្លែក​ពេល​កំពុង​ថត​រឿង​ថ្មី “ នាង​នាថ​ឆ្លង​ជាតិ ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម