ជីវិតកម្សាន្ដ
អ្នកគ្រាំទ្រសរសើរមិនដាច់ពីមាត់ពេល ទៀង មុំសុធាវី គ្រងឈុតទម្រង់សំពត់អប្សរា
តារាចម្រៀង ទៀង មុំសុធាវី ថ្មីៗនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងផ្ទុះការសរសើរហើយគាំទ្រគ្រប់គ្នា បន្ទាប់ពីឃើញតារាស្រីរូបនេះ គ្រងឈុតសំលៀកបំពាក់ទម្រង់សំពត់អប្សរា មានឌិនរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត។
ជាក់ស្តែងតាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះគ្រាឡើងសម្តែងនៅលើឆាកក្នុងកម្មវិធីខួបលើកទី ១៦ ឆ្នាំ នៃការដាក់ល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនោះ តារាចម្រៀងអ្នកនាង ទៀង មុំសុធាវី ត្រូវបានអ្នកគាំទ្រសរសើរនិងចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។
ដោយឡែកសម្រាប់សាមីខ្លួនអ្នកនាង ទៀង មុំសុធាវី បានបញ្ចេញរូបភាពភ្ជាប់ខ្លឹមសារថា ស្រស់ស្អាតទេបងប្អូន?ស្រលាញ់សំលៀកបំពាក់ខ្មែរយើងណាស់។ ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា ស្រស់ស្អាតណាស់បែបខ្មែរ ខាងលើបែបស្បៃនិងខាងក្រោមបែបសំពត់អប្សរាមានឌិនស្អាតគ្មានទាស់។
យ៉ាងណាមិញ គេក៏ចាប់អារម្មណ៍ដែរថា ឈុតសំលៀកបំពាក់ពណ៌ទឹកមាសបាក់ឌិនបំភ្លឺយ៉ាងស្រស់ស្អាត ដែលមានទម្រង់ម៉ូដស្រដៀងនឹងសំពត់អប្សរាខ្មែរ ហើយច្នៃប្រឌិតក្បូរក្បាច់រចនាយ៉ាងប្រណិតផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan