Connect with us

ជីវិតកម្សាន្ដ

អស្ចារ្យ​ណាស់ ! បវរកញ្ញា​កម្ពុជា​គ្រង​ឈុត​តំណាង​ជាតិ​ក្នុង​ការប្រកួត​នៅ​ថៃ​នា​រាត្រី​នេះ​ឃើញ​ហើយ​ព្រឺ​សម្បុរ

បានផុស

នៅ

ភ្នំពេញ ៖ ទស្សនិកជន​និង​អ្នកគាំទ្រ​បាន​សម្តែង​ការសរសើរ​គ្រប់គ្នា​បន្ទាប់ពី​ឃើញ​បវរកញ្ញា​កម្ពុជា​កញ្ញា​ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា គ្រង​ឈុត​តំណាង​ជាតិ​ក្នុង​ក ម្ម​វិធី​ប្រកួត​Miss Grand International​នៅ​ថៃ​នា​រាត្រី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ឈុត​តំណាង​ជាតិ​ដែល​គ្រង​ដោយ​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា នេះ​គឺមាន​ឈ្មោះថា «​ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌​»​។ ​គេ​សង្កេតឃើញថា​Miss Grand Cambodia 2021​កញ្ញា ប៉ូ​គឹម​ថេង សុ​ត​ធីតា នា​រាត្រី​នេះ​ធ្វើ​បាន​ល្អ​ខ្លាំង​និង​មាន​ភាពលេច​ធ្លោ​នៅលើ​ឆាក​អន្តរជាតិ ។

ជា​មួយ​គ្នា​នេះ ​ក៏​មានការ​លើក​ឡើង​ថា “​ព្រះអើ​យ ព្រឺ​សម្បុរ ណាស់ CAMBODIA​មើល​ហើយ​ឡើ​ង​ចង់ យំ​ពិតជា មាន មោទនភាព ណាស់ កម្ពុជា។ ​ថ្ងៃនេះ​ធ្វើបានល្អ​ខ្លាំង​បំផុត តើ​អ្នក​ទាំងអស់គ្នា មើល​ហើ​យ មាន​អារម្មណ៍​បែបណា​ដែរ​?”។

​សូម​បញ្ជាក់​ថា ​នាយ​ប់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២១ នេះ​កម្មវិធី Miss Grand International ក៏បាន​ឈានចូល​ដល់​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ ​ដែល​ជា​វគ្គ​ប្រកួត​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បង្អួត​សម្រស់​នៃ​ឈុត​ដែល​រចនា​យ៉ាង​ល្អ​ឯក​ពី​តំណាង​ប្រទេស​នីមួយៗ ​ដែល​ចូលរួម​ប្រកួត​នៅ​ភូ​កេ​ត​ប្រទេស​ថៃ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម