ជីវិតកម្សាន្ដ
Song Hye Kyo និង Jun Ji Hyun ក្លាយជាតារាស្រីកូរ៉េខាងត្បូង រកចំណូលបានច្រើនជាងគេ ក្នុងរឿងមួយភាគ
សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា Song Hye Kyo និង Jun Ji Hyun បានក្លាយជាតារាស្រីដំបូងគេ ដែលរកចំណូលបាន ២០០ លានវ៉ុន (ប្រហែល ១៧០,០០០ ដុល្លារ) ក្នុងរឿងមួយភាគ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ តារាស្រីទាំងពីរបច្ចុប្បន្ន ទទួលបានប្រាក់ខែជាង ២០០លានវ៉ុននៅក្នុងរឿងមួយវគ្គ។ Jun Ji Hyun កំពុងដឹកនាំរឿង “Jirisan” ខណៈ Song Hye Kyo កំពុងសម្ដែងក្នុងរឿង “Now We Are Breaking Up” ។
នេះជាដំណឹងដ៏ធំមួយ ព្រោះតារាស្រីកូរ៉េខាងត្បូងភាគច្រើន មិនទទួលបានប្រាក់កម្រៃច្រើន ដូចសមភាគីប្រុសឡើយ សូម្បីតែតារាស្រីក្នុងបញ្ជីក៏ដោយ។

នៅ ក្នុងករណីរបស់ Song Hye Kyo ត្រូវបានគេដឹងរួចមកហើយថា នាងទទួលបានប្រាក់ជាង ១០០ លានវ៉ុនក្នុងមួយវគ្គនៃរឿង “Boyfriend” របស់ tvN ក្នុងឆ្នាំ ២០១៨ ។ ឥទ្ធិពលដ៏មហិមារបស់នាង និងអំណាចតារា បានរួមចំណែកដល់ការកើនឡើងនៃចំនួនទឹកប្រាក់ដែលនាង ចំណាយក្នុងមួយរឿង។

ដោយឡែក សម្រាប់តារាស្រីកំពូលJun Ji Hyun បច្ចុប្បន្នកំពុងដឹកនាំរឿង “Jirisan” ខណៈដែលរឿងភាគមិនទាន់ទទួលបានភាពជោគជ័យដ៏ធំ តែវាត្រូវបានគេរំពឹងថា នឹងមានក្នុងស្រុកទិញសិទ្ធិរឿងនេះ ដោយលក់ទៅ ឲ្យវេទិកាផ្សាយ iQIYI ក្នុងតម្លៃជាង ២០ ពាន់លានវ៉ុន ( ១៧ លានដុល្លារ) ។ រឿងនេះថែមទាំងបានចាក់ផ្សាយបង្ហាញពីអំណាចតារារបស់តារាស្រីរូបនេះ ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុ ៨ នេះហើយ ដែលធ្វើឲ្យរឿងភាគកូរ៉េល្បីល្បាញខ្លាំង ដល់លោកខាងលិច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ