ជីវិតកម្សាន្ដ
អ្នកគាំទ្រព្រួយបារម្ភ ពេលឃើញតារាចម្រៀង សន វិជ្ជបុត្រ ចូលសង្គ្រោះនៅមន្ទីពេទ្យ
តារាចម្រៀងប្រុសធ្លាប់លេចធ្លោលើការងារមនុស្សធម៌ជួយសង្គមលោក សន វិជ្ជបុត្រ មុននេះបន្តិចគេឃើញលោកត្រូវបានចូលសង្គ្រោះនៅមន្ទីពេទ្យបង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភពីសំណាក់អ្នកគាំទ្រ។

នៅលើគណនីហ្វេសប៊ុករបស់តារាប្រុសលោក សន វិជ្ជបុត្រ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ចេញនូវរូបភាពជាច្រើនសន្លឹកស្ថិតក្នុងបន្ទប់ព្យាបាលនៃមន្ទីពេទ្យមួយកន្លែង។ ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា លោកធ្លាក់ខ្លួនឈឺដោយសារជំងឺអ្វីឡើយ។

ទន្ទឹមគ្នានោះតារាចម្រៀងរូបនេះ ក៏បានបង្ហោះរូបភាពភ្ជាប់នូវសារខ្លីនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនថាសំបកកាយពេលមកខ្លួនទទេ ពេលដែលទៅវិញក៏ខ្លួនទទេដែរ អ្វីដែលបន្សល់ទុកខាងក្រោយបានគឺអំពើល្អផ្សេងៗដែលបានទុក។

លោកបន្តថា ជីវិតមនុស្សមិនវែងដល់មួយពាន់ឆ្នាំច្រើនឆ្នាំនោះទេ ឯណាទៅ ជួបមនុស្សមួយគ្រាតែប៉ុណ្ណោះទេ បន្តិចនឹងស្លាប់ចោលគ្នា ពេលដែលយើងបានស្លាប់ចោលគ្នាហើយមិនដឹងថាយើងបានអ្វីគ្នា ឱ្យបានជួបគ្នាទៀតគ្នាទេក្នុងរយៈពេលដ៏សែនតិចនេះ យើងគួតែសាងអំពើល្អ។

តាមរយ:នេះដែរគេក៏ឃើញអ្នកគាំទ្រនឹងមិត្តសិល្បៈ បានបង្ហាញក្ដីបារម្ភ និងបានជូនពរលោកឲ្យឆាប់ជាសះសះស្បើយពីជំងឺផងដែរ។ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១នេះ មិនអាចទាក់ទងដើម្បីសួរនាំពីសុខភាពរបស់លោកបន្ថែមបាននៅឡើយទេ៕


អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ លោក ហេង ប៊ុនលាភ ធ្លាក់ខ្លួនឈឺ តម្រូវឱ្យព្យាបាលប្រញាប់ នៅប្រទេសថៃ
ចុចអាន៖ ស្អាតប្លែក! ណាក់ ស្រីណា គ្រងឈុតទម្រង់សំពត់អប្សរាមានឌិនរំលេចក្បាច់រចនាយ៉ាងប្រណិត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង