ជីវិតកម្សាន្ដ
ដឹងសាវតារ Nguyen Thuc Thuy Tien ហើយ ពិតជាសក្ដិសមគ្រងមកុដ Miss Grand International (មានវីដេអូ)
Nguyen Thúc Thuy Tiên គឺជាតារាម៉ូដែល និងជារាជនីសម្រស់របស់វៀតណាម។ នាងក៏ជាសហស្ថាបនិក នៃ Adopt Vietnam ។ ខណៈ កាលពីយប់ថ្ងៃទី ០៤ នាងបានឈ្នះការប្រកួត ក្នុងកម្មវិធី Miss Grand International 2021 ដែលធ្វើឡើងនៅ ប្រទេសថៃ និងគ្រងមកុដជាបវរកញ្ញា។
នាងត្រូវក៏បានគេដឹងថា ជាអ្នកស្រឡាញ់តន្ត្រីចូលចិត្តច្រៀង និងរាំជាខ្លាំង។
ខាងក្រោមនេះ គឺជារឿងរ៉ាវមួយចំនួន ដែល កម្ពុជាថ្មី លើកមកនិយាយ ពីហេតុផលដែលនាងសមនឹងទទួលបានមកុដ Miss Grand International 2021 នេះ ៖
១ ជីវិតដំបូងនិងគ្រួសារ
Nguyen Thuc Thuy Tien កើតនៅ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៩៨ នៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម គិតត្រឹមឆ្នាំ ២០២១ នាងមានអាយុ ២៣ ឆ្នាំ។ Nguyen Thuc Thuy Tien គឺជាតារាម៉ូដែលវៀតណាមដ៏ពេញនិយម។ នាងបានចាប់ផ្ដើមដើររម៉ូដែលតាំងពីនៅ វ័យក្មេង ហើយធ្លាប់តុបតែងខ្លួនយ៉ាងស្អាត ពេលចូលរួមកម្មវិធីជប់លៀង និងកម្មវិធីផ្សេងៗ។
នៅ ក្នុងគ្រួសារ នាងគឺជាស្ត្រីដ៏ស្រស់ស្អាតមួយរូប។ នាងកាន់តែមានប្រជាប្រិយភាព នៅ ពេលដែលបានឈ្នះ Miss Grand International 2021 ។ នាងគឺជាតារាម៉ូដែល ដែលទទួលបានជោគជ័យបំផុតនៅ ក្នុងប្រទេស និងត្រូវបានវៀតណាមចាត់ទុកថាជា រាជនីសម្រស់ ។ ទោះយ៉ាងណា ឪពុកម្ដាយរបស់តារម៉ូដែលនេះ បានបែកគ្នានៅ ពេលនាងមានអាយុ ៤ ឆ្នាំ ហើយនាងត្រូវរស់នៅ ជាមួយម្តាយមីង រហូតដល់អាយុ ១៨ ឆ្នាំ។
២ អាជីពរបស់នាង
នាងគឺជាតារាម៉ូដែលវៀតណាមដ៏ពេញនិយម និងជាម្ចាស់កម្មវិធីប្រកួតសម្រស់ ដែលជាម្ចាស់ជ័យលាភី Miss Grand International 2021។
-នៅ ឆ្នាំ ២០១៧ នាងបានជាប់ចំណាត់ថ្នាក់ជាបវរកញ្ញា Miss Vietnam South Vietnam ។
-នៅ ឆ្នាំ២០១៨ នាងជាប់ចំណាត់ថ្នាក់ Top 5 ជាបវរកញ្ញាវៀតណាម នៅ Hoa Hau ។
-នាងគឺជាអ្នកឈ្នះរង្វាន់ Beauty with Purpose នៅ Hoa Hau Vietnam និងជាពិធីករនៅ Hoa Hau ផងដែរ។
-កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាងបានធ្វើជាតំណាងប្រទេសវៀតណាម ក្នុងកម្មវិធី Miss International ២០១៨ និងបានប្រកួតប្រជែងជាមួយបេក្ខជនចំនួន ៧៦ នាក់ផ្សេងទៀត នៅ សាលប្រជុំ Tokyo Dome City Hall ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
-នៅ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នាងត្រូវបានតែងតាំងជាបវរកញ្ញាវៀតណាមសន្តិភាព ២០២១។ នាងត្រូវបានគ្រងមកុដជាផ្លូវការនៅ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១។
-នៅ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២១ នាងបានតំណាងឲ្យប្រទេសវៀតណាម ក្នុងកម្មវិធី Miss Grand International ២០២១និងបានប្រកួតប្រជែងជាមួយបេក្ខជនចំនួន ៥៩ នាក់ផ្សេងទៀត នៅ Show DC ប្រទេសថៃ។ នាងបានឈ្នះពាននេះ ដែលធ្វើឲ្យនាងក្លាយជាអ្នកឈ្នះការប្រកួតសម្រស់អន្តរជាតិដំបូងគេ មកពីប្រទេសវៀតណាម។
៣ ការអប់រំ
Nguyen Thuc Thuy Tien បានបញ្ចប់ការសិក្សា នៅ មហាវិទ្យាល័យអក្សរសាស្ត្របារាំង – សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិនៃទីក្រុងហូជីមិញ។ នាងបានបញ្ចប់ការសិក្សានៅ មហាវិទ្យាល័យនៅ សាលា Vatel France Hotel And Tourism Management School ជាកន្លែងដែលនាងសិក្សាផ្នែកបដិសណ្ឋារកិច្ច និងការគ្រប់គ្រង។
៤ ទ្រព្យសម្បត្តិសុទ្ធ
ទោះយ៉ាងណា នាងក៏ជាតារាបង្ហាញម៉ូត និងជាបេក្ខនារីវៀតណាម ដ៏មានប្រជាប្រិយម្នាក់ មុនក្លាយជាម្ចាស់ជ័យលាភី Miss Grand International 2021 នេះ ។ គិតមកដល់ពេលនេះ ទ្រព្យសម្បត្តិសុទ្ធរបស់នាងប៉ាន់ស្មាននៅ ឆ្នាំ 2021 គឺមានចំនួន $50K ។
នៅ មានរឿងរ៉ាវជីវិតនែការតស៊ូជាច្រើន របស់ Miss Grand International វៀតណាមរូបនេះ ដែលខិតខំព្យាយាមជម្នះភាពលំបាក ខណៈរស់ឆ្ងាយពីគ្រួសារ ដែលបានបែកបាក់គ្នាមកច្រើនឆ្នាំ។
បើទោះបីជាជាប់ចំណាត់ថ្នាក់ ជារាជនីសម្រស់នៅវៀតណាមក្ដី តែនាងមិនហ៉ឺហារ មិនឡូយឆាយ ដូចតារាផ្សេងៗឡើយ នាងនៅ តែរស់នៅ ផ្ទះជួលតែឯង និងជិះម៉ូតូឌុបមកធ្វើការដដែល។ Nguyen Thuc Thuy Tien ធ្លាប់ចែករំលែកជាមួយសារព័ត៌មានថា នោះជាកម្លាំងចិត្តរបស់នាង ក្នុងការខិតខំប្រឹងប្រែង។ ការអាចបង់ថ្លៃជួលដោយខ្លួនឯង គឺជារឿងល្អណាស់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់មកុដ Miss Grand International ឆ្នាំនេះ បានទៅលើស្រីស្អាតមកពី វៀតណាម
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?