ជីវិតកម្សាន្ដ
បទចម្រៀង Original Song ខ្មែរ ៥ បទ ដែលទទួលបានការទស្សនាច្រើននៅលើបណ្ដាញសង្គម យូធូប
ជាការគួរឲ្យសរសើរ ទៅដល់តារាខ្មែរទាំងនេះ ដែលបានផលិតបទចម្រៀងOriginalទទួលបានការទស្សនាយ៉ាងច្រើនពីអ្នកគាំទ្រជាតិ និងអន្តរជាតិ។ ថ្ងៃនេះកម្ពុជាថ្មី សូមលើកយកចម្រៀង ៥ បទដែលទទួលបានការចូលទស្សនាច្រើនជាងគេនៅលើប្រព័ន្ធសង្គមយូធូប
១. បទ Are you okay ពី កញ្ញា តន់ ច័ន្ទសីម៉ា
Are you okay ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម Galaxy Navatra បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ច្រៀងដោយ កញ្ញា តន់ ច័ន្ទសីម៉ា ដែលមានអ្នកទស្សនាដល់ទៅ ១០៥ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកLike ៤២៦ ម៉ឺននាក់ ។
![តន់ ច័ន្ទសីម៉ា មិនដែលធ្លាប់គិត ជីវិតចម្រៀងមានថ្ងៃនេះ | Post News Cambodia](https://i1.wp.com/postnewscambodia.com/wp-content/uploads/2020/08/2744AB0E-9DA9-4F33-935D-EBDFC5A54393.jpeg?resize=696%2C656)
២. បទ Time To Rise ពី លោក វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ
Time To Rise ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម បារមី បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២១ ច្រៀងដោយ លោក វណ្ណដា និងព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមានអ្នកទស្សនាដល់ទៅ ៧៩ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ១.៤ លាននាក់។
![May be an image of one or more people, people standing, indoor and text that says 'HETEI Û បារមី Baramey'](https://scontent.fpnh10-1.fna.fbcdn.net/v/t1.6435-9/163642260_4423245224371578_405666510590344974_n.jpg?_nc_cat=103&ccb=1-5&_nc_sid=e3f864&_nc_eui2=AeEQDykUN7Inms5YDFYahkAUfcTtGedz9-F9xO0Z53P34UzUtljAW3L-IA8QQqN4T-wyG3K7aeo7us5g0vmL_MZD&_nc_ohc=AbY0XlxlIVwAX-H-ACO&_nc_ht=scontent.fpnh10-1.fna&oh=e4d95d4d59e0fdf882b296a5139770de&oe=61D4B2E0)
៣. បទ ម្ដាយ( MAMA ) ពី លោក វណ្ណដា និងក្មេងខ្មែរ
ម្ដាយ ឬ ( MAMA ) ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម បារមី និង Vydia WMG បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២០ ច្រៀងដោយ លោក វណ្ណដា និងក្រុមក្មេងខ្មែរ( ពន្លឺ និង សុជាតិ ) ដែលមានអ្នកទស្សនាដល់ទៅ ៦១ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ៥៨៥ ម៉ឺននាក់។
![No photo description available.](https://scontent.fpnh10-1.fna.fbcdn.net/v/t1.6435-9/90158304_3333101756719269_4937092111074852864_n.jpg?_nc_cat=103&ccb=1-5&_nc_sid=730e14&_nc_eui2=AeGAfHa6yKzUVdAHym-X1TprS7wWAhxoKaxLvBYCHGgprLnLDiXe80KSQ-r771A-jEZQhCWeABNX_8NCVVymIgjv&_nc_ohc=a-ilAsIa7YoAX_Y5mDy&_nc_ht=scontent.fpnh10-1.fna&oh=880bf6c7862d80966c6b4feb66f9449f&oe=61D26534)
៤. បទ មាន់ស្រែ ពី កញ្ញា វ៉ាប៊ី
មាន់ស្រែ ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម Town បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០១៨ ច្រៀងដោយ កញ្ញា រ៉ាប៊ី ដែលមានអ្នកទស្សនាដល់ទៅ ៦០ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ១៤៤ ម៉ឺននាក់។
![ចេញបទញាក់មួយបទៗ រ៉ាប៊ី ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា – Popular Magazine](https://www.popular.com.kh/wp-content/uploads/2020/07/97967212_2318459578457381_7705479368373436416_o.jpg)
៥. បទ រាំអីចេះ លោក ព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា
រាំអីចេះ ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម ហង្សមាស បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៧ ច្រៀងដោយ លោក ព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលមានអ្នកទស្សនាដល់ទៅ ៥៥ លាននាក់ គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ១២៩ ម៉ឺននាក់។
![លោកព្រាប សុវត្ថិ អាយុប៉ុណ្ណឹងហើយ រូបរាងនៅតែសង្ហា និងស្រស់ស្អាត | សារព័ត៌មាននគរធំ](https://norkorthom.com/wp-content/uploads/2020/07/Nokorthom-22-07-2020-31.jpg)
![រំភើបជំនួស! ស្ងាត់ៗ ឪក សុគន្ធកញ្ញា ,ទិញផ្ទះមានតំលៃមិនចេះតិច ,ទុកជូនចំពោះ.... - Share KH](https://share-kh.com/wp-content/uploads/2020/12/106527216_10157024137420124_7951972355673299206_o.jpg)
អត្ថបទ៖ ផានិត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?