Connect with us

ជីវិតកម្សាន្ដ

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

បានផុស

នៅ

​ប្អូនស្រី​ពៅ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា គឺ​លោកជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌ ដែលជា​អគ្គនាយិកា​ក្រុមហ៊ុន GMS Leng Navatra Cosmetics បាន​ចូល​រោង​ជ័យ​ហើយ ជាមួយនឹង​កូនកំលោះ​អ្នកជំនួញ​វ័យក្មេង​ដ៏​ជោគជ័យ​មួយរូប​នៅ​ប្រទេស​កម្ពុជា លោក វ៉ន ខួច នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែធ្នូ ឆ្នាំ ​២០២១​ នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​សិរី​សួស្តី​អាពាហ៍ពិពាហ៍​មួយ​នេះ រៀបចំឡើង​នៅ​ភូមិកំណើត​ដ៏​កម្សត់​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ស្ថិតនៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្រោម​វត្តមាន​មាតាបិតា​ចាស់ទុំ​ត្រកូល​រាមច្បង​ទាំងសងខាង ដ៏​ឱឡារិក ដើម្បី​អបអរ​សាទរ​កូនប្រុស​ស្រី​ក្នុង​ថ្ងៃ​ពិសេស​វិសាល​។​

​ក្រៅ​ពី​បងប្អូន​ចាស់ទុំ​ផ្តល់​ជា​កិត្តិយស​ក្នុង​ពិធីមង្គលការ​នេះ ក៏​ឃើញ​វត្តមាន​ដ៏​ខ្ពស់​ខ្ពង់​របស់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នកជំនួញ និង​សិល្បករ​ជាច្រើនរូប​បាន​ចូលរួម​។ ក្នុងនោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយករង​ខុទ្ទកាល័យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ក៏បានផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធីកាត់សក់​បង្កក់​សិរី​ជូន​ដល់​ប្អូនស្រី​ពៅ​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​។​

​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ប្អូនស្រី​ពៅ មហាសេដ្ឋី​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ផ្តល់​ជា​កិត្តិយស​អញ្ជើញ​ចូលរួម​ផងដែរ​។

​បន្ថែម​លើ​នេះ វត្តមាន​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ចូលរួម​ផងដែរ ដូចជា អភិបាលខេត្ត​កំពង់ស្ពឺ ត្បូងឃ្មុំ រួម​នឹង​អភិបាលខេត្ត​មួយចំនួនទៀត​។ ជាមួយគ្នានេះ កំពូល​តារាចម្រៀង​ល្បីៗ​ប្រចាំ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា ក៏​រំលេច​វត្តមាន​នៅក្នុង​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា រួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង​លោក ខេ​ម ជាដើម​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​ពិពណ៌នា​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ និង​អមដោយ​រូបភាព​ស្រស់ស្អាត​នៃ​ថ្ងៃ​មង្គលការ​ប្អូនស្រី​ពៅ ជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌ ដោយបាន​សង្កត់ធ្ងន់​រលឹក​នឹក​ដល់​អនុស្សាវរីយ៍​សែន​កម្សត់​ជាមួយ​អ្នក​ម្តាយ ​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរមសុខ​ជាច្រើន​ឆ្នាំ ខណៈពេល​បច្ចុប្បន្ន​កូន​ប្រុ​សស្រី​គ្រប់រូប​ទទួលបាន​ជោគជ័យ មាន​ជីវភាព​សមរម្យ​ទៅហើយ​។​

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ថ្លែងថា​៖ “​ឈើកាច់​បាភ្នំ​អនុស្សាវរីយ​ដ៏​កម្សត់​ភូមិកំណើត​ដ៏​ជូ​រចត់​អ្នក​ម្ដាយ​បាន​លាចាក​លោក​ទៅ​មិន​បានឃើញ​កូន​រស់នៅក្នុង​ជីវភាព​សមរម្យ​ទេ​ប្អូនស្រី​ពៅ​ ដែលជា​ថ្លើម​ប្រមាត់​របស់​អ្នក​ម៉ែ​បាន​រៀបការ​ហើយ​កូន​ចង់ឲ្យ​ម៉ែ​សប្បាយចិត្ត​ចង់ឲ្យ​ម៉ែ​ឃើញ​កូនពៅ​ម៉ែ​នៅលើ​ភូមិ​ដ៏​កម្សត់​របស់​យើង​ណា​ម៉ែ​”​។​

​ជាមួយ​ខ្លឹមសារ​រាប់រយ​លាន​អត្ថន័យ​ផ្ញើជូន​ដល់​ម្តាយ ក្នុង​ថ្ងៃ​ពិសេស រៀប​អាពាហ៍ពិពាហ៍​ប្អូនស្រី​ពៅ ដែល​ធ្លាប់មាន​ប្រវត្តិ​សែន​កម្សត់កម្រ​ជាមួយ​អ្នក​ម្តាយ​នេះ អ្នកឧកញ៉ា ក៏​សូមទោស​ផងដែរ ដែល​កម្មវិធី​ដ៏​តូច​នេះ ​​មិនបាន​អញ្ជើញ​បងប្អូន​ចូលរួម​កម្មវិធី ព្រោះ​ធ្វើ​នៅ​ស្រុកកំណើត​ឆ្ងាយ​ពេក​។​

​គួរ​រម្លឹក​ជូន​ថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​ព្រះរាជទាន​ផ្តល់​គោរមងារ ឧកញ៉ា ដល់​លោកជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌ ស្រពពេល​ជាមួយគ្នានេះ បង​បង្កើត​របស់លោក​ជំទាវ​ចំនួន​នាក់​ទៀត ក៏​ទទួលបាន​គោរមងារ​ដ៏​ឧត្តុង្គឧត្តម គឺ លោក​ឧកញ៉ា ឡេង ប្រុស និង​លោក​ឧកញ៉ា ឡេង និមល​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម