ជីវិតកម្សាន្ដ
ទឹកចិត្តប្រពៃ! ពេជ្រ សោភា Live ដើម្បីឲ្យបងប្អូនខ្មែរជួយ Vote គាំទ្រ Miss Universe Cambodia
កំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើការ Live នៅលើផេករបស់ខ្លួន ដើម្បីឲ្យបងប្អូនខ្មែរជួយបរិច្ចាកថវិកាផ្ទាល់ខ្លួនតិចច្រើន ដើម្បីជួយ Vote គាំទ្រវិស័យបវរកញ្ញាកម្ពុជា រួមជាមួយនាងអ្នកដែរ។

នេះបើតាមការបង្ហោះជាច្រើននៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង គេបានឃើញថា អ្នកនាងបានគាំទ្រវិស័យបវរកញ្ញាកម្ពុជាពេញទំហឹង និងជួយគ្រប់អ្វីតាមដែលអ្នកនាងអាចធ្វើបាន។ មួយរយៈពេលក្រោយនេះ ប្រជាជនខ្មែរ បាននិងកំពុងផុសផុលគាំទ្រ និងចាប់អារម្មណ៍វិស័យបវរកញ្ញាកម្ពុជា មិនថានៅក្នុងការប្រកួតមួយណានោះទេ ជាពិសេសតាមរយៈការLike Share មានសន្ទុះខ្លាំងរហូតទៅដល់ទទួលបាន ពានរង្វាន់ការVoteគាំទ្រតាមរយៈប្រទេសផ្ទាល់ខ្លួន ក្នុងនោះអ្នកនាង ពេជ្រ សោភា ក៏ជាអ្នកគាំទ្រមួយផងដែរ។




ថ្មីៗនេះទៀត ម្ចាស់បទ ហ៊ុយហ៊ុយ រូបនេះ កំពុងតែបន្តគាំទ្រទៅដល់កញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ត្រៀមខ្លួនក្នុងការប្រកួតផងដែរ។ ទន្ទឹមនឹងនេះ អ្នកនាង បានបង្ហោះថវិកាដែលទទួលក្នុងការLive របស់នាងយប់មិញបានរហូតដល់ទៅ ៨១៣,៥៧ ដុល្លារ ដើម្បី Voteឲ្យ Miss Universe Cambodia តាមរយៈ App Miss Universe។ សម្រាប់ទឹកចិត្តល្អប្រពៃរបស់អ្នកនាង បានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញា និងអ្នកគាំទ្រអ្នកនាង មានការរំភើប និងសប្បាយរីករាយចំពោះការខិតខំ និងការគាំទ្ររបស់អ្នកនាងចំពោះបវរកញ្ញាគ្រប់រូប ដូច្នេះសូមបងប្អូននៅតែបន្តគាំទ្របវរកញ្ញាគ្រប់រូប និងលើកកម្លាំងទៅដល់គាត់ ព្រោះជោគជ័យរបស់បវរកញ្ញាម្នាក់ សុទ្ធសឹងតែជាមុខមាត់របស់ប្រទេសជាតិ៕





អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ