Connect with us

ជីវិតកម្សាន្ដ

មកដឹងអត្ថន័យឈុតតំណាងជាតិ វៀតណាម ត្រៀមប្រកួតបវរកញ្ញាចក្រវាលឆ្នាំនេះ

បានផុស

នៅ

ការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧០ នឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នៅ ទីក្រុង Eilat ប្រទេសអ៊ីស្រាអែល ខណៈដែលបវរកញ្ញាចក្រវាលមកពីបណ្ដាប្រទេសនានាជុំវិញពិភលោកបានត្រៀមរួចរាល់សម្រាប់ការបង្ហាញសមត្ថភាព ទេពកោសល្យ រ៉ូបស្រមោលសរ និងឈុតតំណាងជាតិរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលគ្នាដែរ បវរកញ្ញាចក្រវាលវៀតណាមឆ្នាំ២០២១ កញ្ញា Kim Duyên Nguyen Huynh បានបញ្ចេញឈុតតំណាងជាតិរបស់ខ្លួន និងបានបកស្រាយពីអត្ថន័យនៃឈុតផងដែរ។

ឈុតតំណាងជាតិ វៀតណាម មានឈ្មោះថា “Bánh tét la câm” (Dumb leaf tet cake)។ ​វាជាឈ្មោះនំប្រពៃណីនៃក្រុង Can Tho ដែលជាស្រុកកំណើតរបស់បវរកញ្ញា Kim Duyên ។ នំនេះត្រូវបានដាក់លក់ក្នុងទីក្រុង Can Tho និងតាមច្រាំងនៃទន្លេភាគខាងត្បូងទីក្រុង ហូយអាន។ នៅទីក្រុងទាំងពីរនេះ សម្បូរព្រែកជីក និងផ្សារបណ្តែតទឹក ដែលជាទីកន្លែងទេសចរណ៍ជាតិ និងអន្តរជាតិដ៏ពេញនិយមរបស់ប្រទេស។ នំ “Bánh tét la câm” មានច្រើនរសជាតិ និងច្រើនពណ៌ តែជាទូទៅវាមានពណ៌ស្វាយ ហើយវៀតណាមនិយមធ្វើហូបជុំគ្នា នៅរដូវក្ដៅ។

វៀតណាម ច្នៃឈុតតំណាងជាតិនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយម្ហូបប្រពៃណី និងតំបន់ទេសចរណ៍ផ្សារលិចទឹកនៃទីក្រុង Can Tho និងក្រុង ហូយអាន ខណៈមហាជនសង្ឃឹមថា វាជាឈុតដែលអាចទាក់ទាញពិន្ទុពីគណកម្មការនៃកម្មវិធី Miss Universe ឆ្នាំនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ​ឈុតតំណាងជាតិ បវរកញ្ញាចក្រវាល ថៃ មានអត្ថន័យបែបនេះ

ចុចអាន៖ ស្ថាបនិក MGI ចេញមុខឆ្លើយតបជាមួយអ្នកប្ដឹងផ្ដល់បវរកញ្ញា វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២៦ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម២៧ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៣១ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៣៥ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម