Connect with us

ជីវិតកម្សាន្ដ

ជុំ លី​ណូ ៖ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ

បានផុស

នៅ

ភ្នំពេញ ៖ តារា​ចម្រៀង​ប្រុស​ចូលចិត្ត​ស្តាយ៍​បែប​យុវ​វ័យ​លោក ជុំ លី​ណូ គេ​កត់សម្គាល់​ថា ​សម្រាប់​អា​ជីព​សិល្បៈ​របស់​លោក​បច្ចុប្បន្ន​នៅតែ​រក្សា​បានការ​គាំទ្រ ​និង​ មាន​ប្រជាប្រិយភាព​ដូចដើម​ខណៈ​ដែល​ពេល​នេះ​ លោក​ក៏​ជ្រែក​ខ្លួន​ចាប់​មុខ​ជំនួញ​ជាច្រើន​ទៀត​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នា​ដែល​អាជីព​សិល្បៈ​និង​មុខ​ជំនួញ​កាន់​ក្នុង​ដៃ​កំពុង​ទទួលបាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​នោះដែរ​ថ្មីៗ​នេះ​លោក ជុំ លី​ណូ បាន​ទម្លាយ​ប្រយោគ​ក្នុង​ចិត្ត​ដោយ​ធៀប​ចំពោះ​រឿង​បុគ្គល​ដែល​ទទួលបាន​ភាពជោគជ័យ​និង​អ្នក​ដែល​តាំងខ្លួន​ជា​បុគ្គល​ជោគជ័យ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

លោក ជុំ លី​ណូ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ដូច្នេះ​ថា​ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ ​ព្រោះ​គាត់​រវល់​មុខ​ជំនួញ​គាត់​ច្រើន​ណាស់។ បងប្អូន​ត្រូវ​ចាំ​មានតែ​ការ​ចាប់ផ្តើម​អាជីវកម្ម ពី​តូច​ទៅ​ធំ ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ល្អ ហើយ​ធ្វើ​ដដែលៗ​ដែល​ខ្លួនឯង​ស្រលាញ់​និង​ត្រូវ​ជំនាញរបស់​ខ្លួន។

តារា​ចម្រៀង​លោក ជុំ លី​ណូ​បាន​និយាយ​ដោយ​ខ្លី​ទៀត​ថា ​កាលណា​ពេលវេលា​និង​អាយុកាល​របស់​យើង​មកដល់​យើង​និង​ជោគជ័យ​ដោយ​មិន​ដឹង​ខ្លួន។ ​ខ្ញុំ​គុំ​យូរ​​ហើយ​រឿង​អ្នក​បង្រៀន​ជោគជ័យ​ហ្នឹង​។​ជាការ​ពិត​ការ​លើកឡើង​របស់លោក ជុំ លី​ណូ នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​គ្រប់គ្នា​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម