សន្តិសុខសង្គម
ខ្លាំងបាត់! ម៉ៃ សុគន្ធ ប្ដឹងអូនតានៅបារាំង ទាមទារជំងឺចិត្ត ២០០ លានរៀល ករណីជេរប្រមាថ និងបរិហារកេរ្តិ៍
តារាហ្វេសប៊ុកល្បី Alex Conanreal ដែលត្រូវបានគេដឹងថា កំពុងរស់នៅឯប្រទេសបារាំង ត្រូវតារាចម្រៀង ម៉ៃ សុគន្ធ សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ពីបទជេរប្រមាថ និងបរិហារកេរ្តិ៍ជាសាធារណៈដោយទាមទារសំណងជំងឺចិត្ត២០០លានរៀល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាហ្វេសប៊ុកល្បីឈ្មោះដែលលោក ម៉ៃ សុគន្ធ ដាក់ពាក្យប្តឹងទៅតុលាកាមានឈ្មោះ ចែតា ឬ Alex Conan។ ករណីបណ្តឹងនេះ កើតឡើងក្រោយពេលភាគីទាំងពីរកន្លងមកធ្លាប់រងនូវការប៉ះពាល់ពាក្យសម្តីគ្នាមួយចំនួន ទើបក្រោយមកទៀងធ្វើឲ្យតារាហ្វេសប៊ុកល្បី ឈ្មោះ ចែតា បញ្ចេញការឡាយវីដេអូដោយជេរប្រមាថមកលើលោក ម៉ៃ សុគន្ធ ជាសាធារណៈនៅលើបណ្តាញសង្គម។

ដោយឡែកតារាចម្រៀងលោក ម៉ៃ សុគ ន្ធ ដែលជាដើមបណ្តឹងបានបង្ហោះខ្លឹមសារខ្លីដូច្នេះថា ប្តឹងគឺប្តឹងមិនមែនជួបប្តឹងទេ តែអត់ពេលអង្គុយ Live ជេរនាំថោក។ មិនមែនជួបប្តឹងទេតែរឿងខ្លះត្រូវប្តឹង។


បើយោងតាមពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ ដែលត្រូវបានបែកធ្លាយនោះបានឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ លោកបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងទៅលើម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Alex CoNan Real Official ពីបទជេរប្រមាថជាសាធារណៈបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើយប្រព្រឹត្តលើបណ្តាញសង្គមហ្វេសប៊ុក។

នៅក្នុងពាក្យបណ្តឹងដដែលនេះ បានលើកឡើងថាកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះAlex CoNan Real Official បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបាននិយាយជេរប្រមាថ និងបរិហារកេរ្តិ៍ក៏ដូចជាញុះញង់ឲ្យមានការរើសអើយមកលើរូបខ្ញុំ(លោក ម៉ៃ សុគន្ធ )យ៉ាងធ្ងន់ធ្ងរបំផុត ដោយបានប្រើពាក្យថា (លោក ម៉ៃ សុគន្ធ អាតារាមុខឆ្កែ អាតារាលិចទឹ អាថោក អាឆ្កែ អាខ្លួនពោរពេញដោយមេរោគកាមរោគ…..ក្បាលហែងកើតចេញពីស្បែកជើង អញ ….វាប្រើប្រាស់គ្រឿងញៀន ធ្វើខុសច្បាប់ ជក់កញ្ឆា ហិតកាវ បាត់បង់សតិ ហើយសរសៃប្រសាទ…ហែងឆ្កួត ហែងឡប់ សណ្តានហែងវាឈាមថោក….ហែងមើលមនុស្សរាប់ម៉ឺនរាប់ពាន់នាក់កំពុងជេរហែងគ្រប់គ្នា…..)និងពាក្យមិនគប្បីជាច្រើនទៀត។


តាមរយៈពាក្យបណ្តឹងនោះលោក ម៉ៃ សុគន្ធ ក៏បានសូមសំណូមពរ និងស្នើសុំដល់តុលាការធ្វើការស្វែងរកអត្តសញ្ញាណរបស់ជនប្រព្រឹត្ត និងស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ដល់រូបលោកព្រមទាំងទាមទារនូវសំណងជំងឺចិត្តចំនួន២០០លានរៀលផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង