Connect with us

ជីវិតកម្សាន្ដ

រ៉េត សារីតា បង្ខំចិត្តកាត់បន្ថយមនុស្សចូលរួមពី ២៧៧ មកនៅត្រឹម ១២៧ គ្រួសារវិញ ក្នុងការចែកអំណោយ

បានផុស

នៅ

​អតីត​បវរកញ្ញា​ចក្រ​វាល​កម្ពុជា​ឆ្នាំ​២០២០ កញ្ញា រ៉េត សារីតា ថ្មីៗកន្លងទៅនេះនាងបានប្រកាសបង្កើតមូលនិធិសប្បុរសធម៌ជួយដល់ប្រជាពលរដ្ឋខ្វះខាត ២៧៧​ គ្រួសាររស់នៅតំបន់ដាច់ស្រយាលមួយនៃប្រទេសកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​នេះ​ បានធ្វើ​ឲ្យ​ទស្សនិកជន​បង្ហាញ​ការគាំទ្រ​ និង​សរសើរ​គ្រប់គ្នា​ ព្រោះ​ការប្រកាស​របស់​តារា​ស្រី​ រ៉េត សារី​តា កាលនោះ​ស្របពេល​ឱកាស​នៃ​ថ្ងៃ​ខួប​កំណើ​ត​ គម្រប់​អាយុ​២៧​ឆ្នាំ​នា​ថ្ងៃទី​ ២២ ខែធ្នូ​ ឆ្នាំ​ ២០២១​ខាងមុខនេះ​។ ​កាលនោះ រ៉េត សារី​តា បាន​លើក​ឡើង​ថា​ ក្នុងឱកាស​ខ្ញុំ​ឈានចូល​វ័យ​២៧​ឆ្នាំ​នា​ឆ្នាំ​នេះ​ ខ្ញុំ​មាន​គម្រោង​រៀបចំ​កម្មវិធី​”​មូលនិធិ​២៧៧” ដើ​ម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​២៧៧​គ្រួសារ ​ដែល​កំពុង​ខ្វះខាត​ស្បៀងអាហារ​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយា​ល​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​។

​ដោយឡែក​កៀក​ជិត​ដល់ពេល​វេលា​នៃ​ថ្ងៃ​ចែក​រំ​លែក​អំណោយ​និង​ក្តី​ស្រលាញ់​នេះ ​ក៏​ស្រាប់តែ​កញ្ញា រ៉េត សារី​តា បានប្រកាស​ជាថ្មីៗ​ពី​ការបង្ខំចិត្ត​កាត់​ប​ន្ថយ​ចំនួន​មនុស្ស​ចូលរួម​ពី​២៧៧​គ្រួសារ​មក​នៅត្រឹម ១២៧​គ្រួសារ​វិញ​។​ កញ្ញា សារី​តា បាន​លើកឡើងថា ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ ដែល​បាន​ចូលរួមចំណែក​នៅក្នុង​មូលនិ​ធិ​របស់​នាង​ខ្ញុំ​។​ មួយ​សប្តាហ៍​ទៀត​យើងខ្ញុំ ​នឹង​ចុះទៅកាន់​ទីតាំង​ផ្ទាល់​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង​។

​ចំពោះ​មូលហេតុ​ ដែល​ត្រូវបាន​កាត់បន្ថយ​ចំនួន​គ្រួសារ​អ្នក​ដែល​ខ្វះខាត​ពី​ ២៧៧​ គ្រួសារ​មក​នៅត្រឹម​១២៧ ​គ្រួសារ​វិញ​ ត្រូវបាន រ៉េត សារី​តា បញ្ជាក់ថា ​ដោយ​សារ​តែ​ក្រុមការងារ​នាង​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​ពិសេស​ទៀត​នោះ​ គឺ​ការ​រ៉ៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​មិនអាច​គ្រប់​ចំនួន​ជួយ​ដល់​ក្រុម​ ២៧៧ ​គ្រួសារ​ទេ​ ទើប​នាង​បានសម្រេច​នឹង​ជួយ​បាន​ត្រឹម​តែ​១២៧​គ្រួសារ​សិន​។

​នាង​បន្ថែមថា ​សម្រាប់​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​កន្លងមក​នោះ​ សរុប​មាន​ត្រឹមតែ​ជាង​ ២០០០​ ដុល្លារ​ប៉ុណ្ណោះ ​ហើយ​នេះ​រាប់បញ្ចូល​ទាំង​ថវិកា​ផ្ទាល់​ខ្លួន​របស់​នាង​ខ្លះ​ផងដែរ​។​ជាមួយគ្នានេះ រ៉េត សា រីតា ក៏បាន​បន្ត​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា​ចូលរួមជាមួយ​ខ្លួន​ថែមទៀត​ តាមរយៈមូលនិធិ​២៧៧ ហើយ​បងប្អូន​អាចធ្វើ​ការ​វេរ​ទៅកាន់​គណនី​ពិសេស​ គឺ​ABA: 222121994 SARITA RETH ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម