Connect with us

ជីវិតកម្សាន្ដ

រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាល​នៃ​តារាៗលំដាប់ពិភពលោក

បានផុស

នៅ

មហាសេដ្ឋី តារាល្បី​ អ្នកនយោយបាយ នៅលើលោកនេះមិនមែនកើតមកមានទ្រព្យមកជាមួយ ឬល្បីឈ្មោះមកតាមនោះទេ។ ពួកគេសុទ្ធតែធ្លាប់ជួបរឿងជូរជត់ តស៊ូលំបាក ទម្រាំក្លាយជាបុគ្គលមានគេទទួលស្គាល់ និងមានទ្រព្យវាល់លានជារបស់ខ្លួន។

ខាងក្រោមនេះជារឿងរ៉ាវកម្សត់កម្រមុនពេលល្បីល្បាញរបស់សិល្បករ-ការិនីលំដាប់ពិភពលោកដែលយើងអាចរៀនសូត្របាន៖

តារាសម្ដែង Halle Berry ធ្លាប់គ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលតារាសម្ដែងនាង Halle Berry ឈ្នះពានរង្វាន់អូស្ការ នាងធ្លាប់គ្មានផ្ទះសម្បែងសម្រាប់ដេកឡើយ។ តារាសម្តែងរូបនេះតស៊ូយ៉ាងខ្លាំងទម្រាំអាចចូលខ្លួនក្នុងពិភពហូលីវូដ និងមានផ្ទះជារបស់ខ្លួនក្នុងតម្លៃថោកល្មម។ ទោះជាយ៉ាងនេះក្ដី Halle Berry និយាយថា ការតស៊ូយ៉ាងលំបាករបស់ខ្លួនក្នុងអាជីពសម្តែងដំបូងៗ ជាកម្លាំងជំរុញឱ្យនាងរឹងមាំរហូតមកដល់ពេលនេះ។

បច្ចុប្បន្ននេះតារាហូលីវូដ Halle Berry មានទ្រព្យសម្បត្តិសុទ្ធប្រមាណពី ៧០ ទៅ ៨០ លានដុល្លារអាមេរិក។

តារាចម្រៀងលោក Ed Sheeran ធ្លាប់គ្មានផ្ទះដេកដោយស្នាក់នៅស្ថានីយ៍រថភ្លើងក្រោមដី

តារាចម្រៀង Ed Sheeran ធ្លាប់ចំណាយពេលគេងនៅស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងឡុងដ៍ក្បែរបំពង់កម្ដៅមួយអស់ជាច្រើនយប់។ ក្នុងអំឡុងពេលដែលគ្មានជម្រកនោះ តារាចម្រៀងអង់គ្លេសរូបនេះ បានសរសេរចម្រៀងមួយបទគឺបទ “Homeless” ចូលក្នុងសៀវភៅកំណត់ហេតុរបស់ខ្លួន និងក្រោយមកត្រូវបានមហាជនគាំទ្រយ៉ាងច្រើន។

មានពេលមួយ ពេលកំពុងលេងហ្គីតានៅជម្រកក្រោមដីនោះ លោកបានជួបស្រីពេស្យាញៀនថ្នាំម្នាក់ឈ្មោះ Angel។ Ed Sheeran រំជួលចិត្តយ៉ាងខ្លាំងចំពោះរឿងរ៉ាវរបស់នាង រួចលោកបានតែងបទចម្រៀង “The A Team” សម្រាប់នារីនោះ។ បទចម្រៀងនេះបានក្លាយជាបទចម្រៀងដំបូងបង្អស់របស់ Ed Sheeran ដែលនាំឲ្យលោកល្បីល្បាញមានអ្នកស្គាល់។

បច្ចុប្បន្ននេះ Ed Sheeran ជាតារាចម្រៀងដ៏ល្បីល្បាញនៅពាសពេញពិភពលោក ហើយមានទ្រព្យសម្បត្តិសរុប ១១០ លានដុល្លារ។

តារាសម្ដែង Leonardo DiCaprio មកពីទីក្រុងដែលហែកហួរដោយគ្រឿងញៀន

មុនពេលតារាសម្ដែង Leonardo DiCaprio មានឈ្មោះបោះសម្លេងក្នុងវិស័យហូលីវូដក្នុងភាពយន្តល្បីៗជាច្រើនដូចជា រឿង “Titanic” រឿង “The Revenant” និងរឿង “The Wolf of Wall Street” លោកធ្លាប់ជាក្មេងក្រីក្រដែលធំឡើងនៅជាយក្រុង Los Angeles។

តារាសម្តែងរូបនេះ បានអះអាងថា ខ្លួនបានឃើញពីភាពក្រីក្រ ការប្រើប្រាស់គ្រឿងញៀននិងអំពើហឹង្សាតាំងពីវ័យក្មេង ដែលពេលនេះរឿងទាំងនោះជំរុញឲ្យលោកយកវាមកដាក់ក្នុងភាពយន្តរបស់ខ្លួន។

ក្រោយភាពយន្តរឿង “The Wolf of Wall Street” បានចាក់ផ្សាយកាលពីឆ្នាំ ២០១៣​ លោក Leonardo DiCaprio​ រងមតិរិះគន់លើសាច់រឿងដែលនិយាយពីការប្រើប្រាស់គ្រឿងញៀន ការធ្វើពេស្យាចារ និងអំពើអសីលធម៌ផ្សេងៗទៀត។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍លោកបាននិយាយថា នោះជាជ្រុងមួយនៃសង្គមពិតដែលមនុស្សគួរទទួលស្គាល់ ហើយវាក៏ជាអ្វីដែលរូបលោកធ្លាប់បានធំធាត់ឡើងមកដូចគ្នា។

បច្ចុប្បន្នអតីតតួឯករឿង កប៉ាល់ទីតានិក រូបនេះ មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៦០ លានដុល្លារ។

តារាសម្ដែង-កីឡាករកាយវប្បកម្មលោក Arnold Schwarzenegger ធ្លាប់ជួបនឹងកុបកម្មអត់អាហារក្រោយសង្គ្រាមលោកលើកទី ២ ក្នុងប្រទេសអូទ្រីស

មុនពេលក្លាយជាម្ចាស់ពានជើងឯកកីឡាកាយប្បកម្ម និងជាតារាសម្ដែងដ៏ល្បីឈ្មោះ ហើយក្រោយមកក្លាយជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Arnold Schwarzenegger ធ្លាប់ជួបបញ្ហាកង្វះខាតស្បៀងអាហារស្ទើរតែគ្មានជីវិតកាលពីកុមារភាពនៅឯប្រទេសអូទ្រីស ក្រោយសង្គ្រាមលោកលើកទី ២។ លោកធ្លាប់បានគេបដិសេធមិនយកជាតួសម្ដែងដោយសម្លេងរបស់លោក  និងធ្លាប់បរាជ័យក្នុងអាជីវកម្មស្ទើរងើបមិនរួចផងដែរ។

បច្ចុប្បនេះ Arnold Schwarzenegger ក្លាយជាតារាភាពយន្ដម្នាក់ក្នុងចំណោមតារាភាពយន្តមានជាងគេបំផុតដែលមានទ្រព្យសរុបប្រមាណ ៤០០ លានដុល្លារ។

តារាចម្រៀង Celine Dion ធំធាត់នៅក្នុងគ្រួសារក្រីក្រមួយក្នុងចំណោមកូន ១៤ នាក់

តារាចម្រៀង Celine Dion ធំដឹងក្តីនៅប្រទេសកាណាដាដែលជាកូនពៅក្នុងចំណោមបងប្អូន ១៤ នាក់។ ក្រុមគ្រួសាររបស់ Celine Dion លំបាកវេទនាខ្លាំងណាស់ដើម្បីចិញ្ចឹមមើលថែនាង និងបងប្អូនរបស់នាង។ ម្ចាស់បទ “My heart will go on” រូបនេះបានប្រាប់សារព័ត៌មាន CBS News ថា  គ្រួសារនាងមិនមានបន្ទប់គេងទេ ហើយនាងនិងបងប្អូនត្រូវគេងគ្នា ៣ នាក់ ៤ នាក់នៅលើគ្រែតែមួយ។

ក្រោយមក តារាចម្រៀងកាណាដារូបនេះ ដឹងខ្លួនថា នាងមានសមត្ថភាពផ្នែកសិល្បៈតន្រ្តី ដូច្នេះនាងក៏ចាប់ផ្តើមសម្តែងនៅតាមកម្មវិធីតូចៗក្នុងស្រុក។ Celine Dion បានបន្តការងារជាអ្នកចម្រៀងរហូតដល់កំពូល និងក្លាយជាតារាល្បី ក្នុងតារាងតារាជួរមុខរបស់ពិភពលោកតាមរយៈបទ “My heart will go on” និងបទ “It’s All Coming Back To Me Now”។

គិតត្រឹមដើមឆ្នាំ ២០២០ Celine Dion មានទ្រព្យសម្បត្តិប្រមាណ ៣៧.៥ លានដុល្លារ។

អ្នកនិពន្ធ J.K. Rowling តស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិតកូនៗយ៉ាងលំបាក មុនពេលសរសេរសៀវភៅ Harry Potter

មុនពេលសរសេររឿង“ Harry Potter” ដ៏ល្បីល្បាញអ្នកស្រី J.K. Rowling គឺជាម្ដាយតែម្នាក់ដែលព្យាយាមចិញ្ចឹមកូនយ៉ាងលំបាកជាមួយនឹងការបង់ថ្លៃឈ្នួលផ្សេងៗតែម្នាក់ឯង។

អ្នកស្រី J.K. Rowling បានប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តនិងឧបសគ្គផ្សេងទៀតមុនពេលក្លាយជាកវីនិពន្ធស្រីដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្នុងថ្មីៗនេះ ក៏ដូចជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធអង់គ្លេសដែលមានមនុស្សស្រឡាញ់គាំទ្របំផុតមួយរូបទាំងពេលបច្ចុប្បន្ននិងអនាគត។ លោកស្រីទទួលបានជោគជ័យយ៉ាងខ្លាំងលើប្រលោមលោករឿង “Harry Potter” ដោយបានផលិតរឿងនេះជាភាពយន្ត និងលក់សិទ្ធិផ្ដាច់មុខចេញជា ៧ ប្រទេសផ្សេងទៀត។

បច្ចុប្បនេះ អ្នកស្រី J.K. Rowling មានទ្រព្យសម្បត្តិសុទ្ធចំនួន ៩២ លានដុល្លារ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ ជីវិតកម្សត់មុនជោគជ័យនៃ​កំពូលតារា​ទូរទស្សន៍​ ELLEN DEGENERE

ចុចអាន៖ Angelababy​ ចែក​រំលែក​បទពិសោធន៍​តស៊ូ​ស្វិតស្វាញចេញ​រក​ប្រាក់​តាំង​ពី​អាយុ ១៥ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២១ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម