Connect with us

ជីវិតកម្សាន្ដ

ករណី​ទំនាស់​រវាង​លោក ជា ច័ន្ទ​តុលា និង​អតីត​គូ ស្នេហ៍ ស៊ាន ធា​រី ត្រូវ​បាន​ដោះស្រាយ​បញ្ចប់

បានផុស

នៅ

ភ្នំពេញ ៖ ទីបំផុត​បញ្ហា​ទំនាស់​ប្តឹងផ្តល់​គ្នា​រវាង​លោក ជា ច័ន្ទ​តុលា និង​នារី​ដែល​ជា​អតីត​គូស្នេហ៍ ស៊ាន ធា​រី ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ​ក្រោម​ការ​សម្រប​សម្រួល​ពី​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​លោក ផែង វណ្ណៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផែង វណ្ណៈ​ បាន​បង្ហោះ​ឲ្យ​ដឹង​នា​ព្រលប់​ថ្ងៃ នេះ​ថា​នៅ​រសៀល​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ៣:៣០​នាទី​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាង​ក្មួយប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ាន ធា​រី ដោយមាន​មេធាវី​និង​មិត្ត​ភ័ក្ដិ នៃ​គូរ​ភាគី​ទាំងពីរ​ចូលរួម​ផងដែរ។

លោក​បន្ត​ថា បន្ទាប់ពី​មានការ​សម្របសម្រួល​គ្នា​ក្មួយៗ​ទាំងពីរ​បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​បែងចែក​ទ្រព្យ​ដោយ​គ្មាន​ការ​ដាក់​សម្ពាធ ​ឬ ​បង្ខិត​បង្ខំ​ពី​ភាគី​ណាមួយ​ឡើយ​ និង ​បាន​យល់ព្រម​ធ្វើការ​ផ្ដិត​មេដៃ​លើ​ឯកសារ​បញ្ចប់ទំនាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើជា​សាក្សី​ដឹងឮ​ទាំង​អស់​គ្នា​ចាប់ពី​ថ្ងៃនេះ​តទៅ។

លោក ផែង វណ្ណៈ បន្ថែម​ថា ​ខ្ញុំបាទ​សូម​គោរព​ថ្លែង អំណរគុណ​ចំពោះ​ឯកឧត្តម​គី តិច ប្រធាន​ក្រុម​មេធា​វី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​ដែល​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ទំនាស់​គ្នា​រវាង​ក្មួយប្រុស ជា ច័ន្ទ​តុលា និង ក្មួយ​ស្រី ស៊ាន ធា​រី។ ​សូម​គោរព​ជូនពរ​ឯកឧត្តម ទទួលបាន​ជោគជ័យ​ថែមទៀត​ក្នុង​វិស័យ​យុត្តិធម៌​ដើ​ម្បី​ជាតិ និង​ប្រជាជន​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម