Connect with us

ជីវិតកម្សាន្ដ

ហេតុផលសំខាន់ពីរនេះហើយ ទើបរឿង “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” បោះពុម្ពម្ដងទៀត

បានផុស

នៅ

“ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” ជាប្រលោមលោកមនោសញ្ចេតនា ស្នេហាខុសវ័យរវាងបុរសជ្រេអាយុ និងកញ្ញា ១៨ ប្លាយ ថ្មីៗនេះបានបង្ហាញខ្លួនជាលើកជាទី២នៅលើទីផ្សារ ដោយសារទទួលការគាំទ្រយ៉ាងក្រាស់ក្រែលពីមិត្តអ្នកអាន។

រូបភាពពី Le Story
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ស្នាដៃ កញ្ញ គឹម ឌីណា  បានលើកឡើងមូលហេតុពីរសំខាន់ៗដែលនាំឲ្យខ្លួនបោះពុម្ពប្រលោមលោកនេះជាថ្មីម្ដងទៀតដូច្នេះថា ១. ដោយសារការបោះលើកដំបូង មានចំនួនតិច និងដោយចង់ឱ្យអ្នកផ្សេងទៀតដែលមិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិ បានអានសៀវភៅនេះដែរ និង ២. វាជាការសន្យាតាំងពីដើមមកថា នឹងបោះម្តងទៀត ពីព្រោះអ្នកនិពន្ធចង់រក្សាស្នាដៃសៀវភៅដំបូងរបស់ខ្លួន។

ដោយឡែក អ្នកនិពន្ធ បានឲ្យដឹងពីមូលហេតុនៃការសរសេររឿងនេះដំបូងផងដែរថា ដោយសារខ្លួនចូលចិត្តស្នេហាបែបផ្អែមល្ហែម ទើបប្រលោមលោកមួយនេះលេចរូបរាងមក តាមបែបមនោសញ្ចេតនា។  អ្នកនិពន្ធបន្តថា ក្នុងជីវិតពិតកញ្ញាពិតជាមានភាពកក់ក្ដៅចំពោះមនុស្សប្រុសចិត្តធ្ងន់ ហើយពូកែថ្នមចិត្ត និងជាពិសេសខ្លួនផ្ទាល់ជាមនុស្សដែលគិតថា ស្នេហាពិតមិនគិតវ័យនោះទេ រួចក៏ប្រដូចចរិតបែបនេះទៅនឹងតួអង្គឯកប្រុស វិចិត្រ ។

ទន្ទឹមគ្នាដែរ កញ្ញា គឹម ឌីណា ក៏បានរំលេចពីផលលំបាកនៃការតាក់តែងប្រលោមលោក “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ”  នេះថា ខ្លួនពិបាកក្នុងការស្វែងរកអារម្មណ៍ ពេលខ្លះសរសេរក៏គាំង ហើយមិនដឹងបន្តទៅមុខទៀតយ៉ាងណា។ តែវាជាការពិបាកមួយដ៏មានន័យក្នុងការតស៊ូ ព្រោះវាជាកិច្ចការដែលអ្នកនិពន្ធស្រឡាញ់ពេញចិត្តនឹងធ្វើ។

រូបភាពពី Le Story

រីឯបញ្ហាផ្សេងទៀត គឺការចែកចាយនៅលើទីផ្សារ។ កញ្ញាថា ពីមុនអាចថាខ្លួនពិបាកដោយសារសរសេរផង ហើយត្រូវលក់សៀវភៅដោយខ្លួនឯងផង ទាំងដែលមិនមានជំនាញខាងលក់ ហើយក៏រឹតតែមិនមានពេលសម្រាប់ការងារមួយនេះ។ ក្រោយមក កញ្ញា គឹម ឌីណា បានលក់ស្នាដៃទៅឱ្យខាងហាងសៀវភៅ Le Story ដែលគេចាត់ចែងបោះពុម្ព ធ្វើទីផ្សារ និងចែកចាយសៀវភៅ។ ដូច្នេះអាចនិយាយថា ពេលនេះម្ចាស់ស្នាដៃស្រួលច្រើន ព្រោះមានពេលគ្រប់គ្រាន់ចំណាយលើតែការនិពន្ធ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ

ចុចអាន៖ ប្រសិនចេះជ្រើសសៀវភៅ ឪពុកម្តាយ​អាចសម្រាលការស្តីប្រដៅកូនបានខ្លះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម