ជីវិតកម្សាន្ដ
តារាស្រី៣រូប បង្ហាញជំនឿចិត្ត ខណៈទ្រនំរបស់ពួកគេត្រៀមបំបែកទីផ្សារជាមួយតារាថៃ
តារាស្រីវ័យក្មេងចំនួន៣រូប គឺកញ្ញា រ៉ាប៊ី ស៊ូស៊ីរីកា និងកញ្ញា សុវត្ថិ ឌីធារិកា បានបង្ហាញពីជំនឿចិត្តខ្លាំងដូចគ្នា ខណៈដែលទ្រនំរបស់ខ្លួន បានត្រៀមបំបែកទីផ្សារឲ្យពួកគេកាន់តែហក់ឡើង។
តារាស្រីទាំង៣ព្រមទាំងសមាជិកប្រមាណជិត៣០រូបទៀត នឹងចាប់ដៃគូយ៉ាងកៀកកិតជាមួយតារាថៃ ដើម្បីឲ្យកាន់តែមានភាពទាក់ទាញនិងប្រជែងទីផ្សារចម្រៀងលើផ្នែកសិល្បៈ។ ចំពោះការបង្ហាញជំនឿចិត្តនេះ បានធ្វើឡើងនាជំនួបជាមួយជាមួយតារាស្រីទាំង៣ ដែលបានបង្ហាញវត្តមាននៅក្នុងស្ថានីយទូរទស្សន៍ និង សន្និសីទសារព័ត៌មាននៅផលិតកម្មថោន។



តារាចម្រៀងស្រីទាំង៣រូបនេះ នឹងចូលរួមសម្តែងសិល្បៈចម្រៀងជាមួយតារាថៃ ដែលជាតារាចម្រៀងទាក់ទាញចិត្តយុវវ័យដូចគ្នា។ លើសពីនេះដែរ តារាទាំងនោះ ក៏នឹងបង្ហាញសមត្ថភាពច្រៀងឲ្យផលិតកម្មល្បីល្បាញមួយក្នុងប្រទេសថៃ ផងដែរ។ បើតាមការឲ្យដឹងពីកញ្ញា ស៊ូ ស៊ីរីកា ថ្លែងឲ្យដឹងថា ខ្លួនពិតជាសប្បាយចិត្តខ្លាំង ដែលបានសហការនឹងតារាថៃជាមួយស្ទីលថ្មីៗដែលភាគីទាំង២មានតិចនិកល្អសម្រាប់អ្នកទស្សនា។ នេះជាបទពិសោធន៍ថ្មី ដែលនាងទទួលបានសម្រាប់យកមកអភិវឌ្ឍន៍ខ្លួនជាពិសេសនាង ក៏មានបទចម្រៀងមួយបទដែលឈ្មោះថា «ជំនូន» សម្រាប់ជូនអ្នកគាំទ្រ ហើយជាស្ទីលថ្មីដែលនាងមិនដែលមានពីមុនមកនោះទេ។ ចំណែកឯកតារាចម្រៀងម្ចាស់បទ «មាន់ស្រែ» កញ្ញា រ៉ាប៊ី ក៏បានរៀបរាប់ដែរថា នាងរីករាយដែលបានខាងផលិតកម្មមានចំណុចអភិវឌ្ឍន៍ទៅមុខឲ្យទាន់ប្រទេសគេ។ ម្យ៉ាងទៀតនាងបានត្រៀមរួចរាល់ហើយ ជាមួយក្រុមចម្រៀងតារាថៃមិនថា ចម្រៀងថ្មី ឬក្បាច់រាំ គឺនាងមានចំណុចប្លែកៗបង្ហាញដល់អ្នកគាំទ្រហើយ ក្រោយពេលរួមការងារជាមួយខាងភាគីថៃ នាងកាន់តែយល់ដឹងពីគន្លឹះថ្មីៗជាបន្តទៀត ដែលនាងអាចចេះពីរបៀបធ្វើការថ្មីៗ។



ដោយឡែកសម្រាប់តារាប្រចាំផលិតកម្មថោនជាច្រើនដួងទៀត គឺមិនត្រឹមតែធ្វើការថតច្រៀងសម្តែងជាមួយតារាថៃតែមួយមុខនោះទេ ពួកគេទាំង២ប្រទេសអាចមានការថតភាពយន្តរួមគ្នា ដើម្បីឆក់យកការទាក់ទាញផ្លាស់ប្តូរបទពិសោធន៍ស្របតាមទិសដៅ គឺចង់ចាប់យកតារានៅអាស៊ានបន្តទៀត ដើម្បីឲ្យផុសផុល ដូចជាតារាចម្រៀងហុងកុង កូរ៉េ ជាដើម។
សូមជម្រាបថា កាលពីថ្មីៗនេះ គឺមានកម្មវិធីចុះអនុស្សរណៈរវាងផលិតកម្មទីក្រុងភាពយន្ត ថោន និងផលិតកម្មដ៏ល្បីរបស់ GMM Grammy ក្នុងការរួមដៃគ្នាបំបែកទីផ្សារចម្រៀងនិងភាពយន្ត ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ មាស សុខសោភា ថ្លែងសារឆ្លើយតបទាំងចិត្តត្រជាក់ ក្រោយរងការរិះគន់ពីសំណាក់ស្ត្រីម្នាក់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ