ជីវិតកម្សាន្ដ
ក្រោយបញ្ចប់វគ្គបង្ហាញឈុតតំណាងជាតិ ងិន ម៉ារ៉ាឌី ថ្លែងបែបនេះ ទៅកាន់ប្រជាជាតិខ្មែរ
ភ្នំពេញៈ នៅ លើទំព័រហ្វេសប៊ុករបស់បរវកញ្ញាកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី ក្រោយបញ្ចប់ការបង្ហាញឈុតតំណាងជាតិយប់មិញ នាងបានបញ្ចេញសារ មោទកភាព និងសុំអភ័យទោសប្រជាពលរដ្ឋខ្មែរ ចំពោះកំហុសដោយអចេតនារបស់នាង។

កញ្ញា ងិន ម៉ារ៉ាឌី បានលើកឡើងថា៖ “នាងខ្ញ៉ំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការបង្ហាញនូវឈុតដ៏អស្ចារ្យរបស់កម្ពុជាមួយនេះទៅ កាន់ពិភពលោក។ ឈុត វប្បការិកា ចត្វានិមិត្ត ដែលបានបង្ហាញអំពីវប្បធម៌ នឹងអរិយធម៌ដ៏ត្រចះត្រចង់របស់កម្ពុជា”។
កញ្ញា ងិន ម៉ារ៉ាឌី បានបញ្ជាប់បន្ថែមទៀតថា៖ “នាងខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងដែលបានកើតឡើង”។

បវរកម្ពុជាកញ្ញា ងិន ម៉ារីឌី គ្រងឈុតតំណាងជាតិយ៉ាងល្អប្រណិតឈ្មោះថា “វប្បការិកា ចត្វានិមិត្ត” បង្ហាញលើឆាកអន្តរជាតិ និងត្រូវបានទស្សនិកជន និងអ្នកគាំទ្រជាច្រើនសរសើរ ចំពោះឆន្ទៈខ្ពស់របស់នាងដើម្បីតំណាងកម្ពុជា បើទោះបីមានបញ្ហារបូតក្បាំងស្បែកធំដែលស្ពាយពីក្រោយខ្នង នៅ កំឡុងពេលកំពុងប្រកួតនោះក្ដី។

យ៉ាងណាមិញសម្រាប់ការបង្ហាញខ្លួនរបស់បវរកញ្ញាកម្ពុជា ក្នុងវគ្គបង្ហាញឈុតតំណាងជាតិនៅ លើទឹកដីនៃប្រទេសអ៊ីស្រាអែល នារាត្រីយប់មិញនេះ កញ្ញា ងិន ម៉ារ៉ាឌី មិនត្រឹមតែធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្ររំភើបខ្លាំងនោះទេ គឺថែមទាំងមានអ្នកខ្លះបានស្រក់ទឹកភ្នែកទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ