ជីវិតកម្សាន្ដ
រំភើបណាស់ !ថៅកែផលិតផលអនឡាយម្នាក់ ចំណាយ២ពាន់ដុល្លារបោះឆ្នោតដល់បវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី
ភ្នំពេញ ៖ ដើម្បីចូលរួមគាំទ្រនិងលើកទឹកចិត្តសម្រាប់បរវកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ដែលកំពុងប្រកួតនៅលើឆាកអន្តរជាតិពិសេសធ្វើឲ្យនាងមានឱកាសចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះថៅផលិតផលឡាញម្នាក់ បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារសម្រាប់បោះឆ្នោតដល់បវរកញ្ញាកម្ពុជា។

នៅលើផេកBeauty Pageant Reviewer បានរៀបរាប់ថា ដោយចេញពីបេះដូងបងស្រីគឺជាមនុស្ស ម្នាក់ដែលល្អខ្លាំងណាស់អ្នកទាំងអស់គ្នាដឹងទេ ពេលនេះគាត់កំពុងតែរវល់ណាស់តែគាត់នៅតែឆ្លៀត ពេលមកជួយបោះឆ្នោតដល់បវរកញ្ញាចក្រវាឡកម្ពុជាយើងទៀត។ មិនត្រឹមតែប៉ុណ្ណឹងបងស្រីសួរទៀតថា បងអាចជួយអ្វីបានថែមទៀត? បងចង់ជួយផុសអោយបងប្អូនយើងជួយរួបរួមគ្នាបន្ថែមទៀត។

ប្រភពបន្តថា បងអើយបងល្អពេកហើយខ្ញុំមិនដឹងថា គួរនិយាយពាក្យអរគុណបែបណាទៅកាន់បងទេ សូមព្រះអង្គតាមថែរក្សាបងនិងសូមជួបតែរឿងល្អៗពេញមួយជីវិត។ សូមអរគុណដល់បងស្រី ស៊ុន្ទរី នួន ឬ ស្រីអូន ដែលបានជួយគាំទ្រតាមរយៈ Vot e(បោះឆ្នោត)ចំនួន២០០០ដុល្លារស្មើ២ម៉ឺនសម្លេងជូនបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី ដើម្បីមានឱកាសចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

អ្នកគាំទ្រក៏បានលើកឡើងថា ខ្ញុំចូលរួមលើកទឹកចិត្តគាំទ្រពេញទំហឹងក្នុងការលើកទឹកចិត្តដល់កញ្ញា ងិន ម៉ារ៉ាឌី ដែលកំពុងតែធ្វើការប្រកួតនិងបង្ហាញដល់ពិភពលោកឲ្យស្គាល់ពីវប្បធម៌ខ្មែរ អរិយ ធម៌ ដ៏ថ្លៃថ្លានៃដូនតាខ្មែរយើងនៅប្រទេសអ៊ីស្រាអែល៕
ដោយ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ