Connect with us

ជីវិតកម្សាន្ដ

​សឿ សុធា​រ៉ា កាន់តែ​ធ្វើ​ឲ្យ​មហាជន​សង្ស័យ​លើ​បញ្ហា​បែកបាក់​ស្វាមី

បានផុស

នៅ

​អតីត​តារា​សម្តែង​មាន​ទឹកមុខ​ស្រទន់​ ពូកែខាង​សម្រក់​ទឹកភ្នែក​ អ្នកនាង សឿ សុធា​រ៉ា អំឡុង​មួយ​រយៈ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​ មានការ​សង្ស័យ​កើត​ចេញ​ជា​មន្ទិល​គ្រប់គ្នា​ ខណៈ​ដែល​ជា​រឿយៗ​តារា​ស្រី​រូប​នេះ ​បាន​បញ្ចេញ​សារ​ហាក់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ប្រៀប​ដូច​កំពុង​ជួប​វិបត្តិ​បែកបាក់​ស្នេហា​ជាមួយ​ស្វាមី​លោក សាពូន មីដាដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចម្ងល់​នេះ​ បាន​និង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ មានការ​ភ្ញាក់ផ្អើល​និង​រង់​ចាំ​មើល​ការ​ចេញ​មុខ​មក​បកស្រាយ​ពី​សំណាក់​តារា​សម្តែង​ស្រី​អ្នកនាង សឿ សុធា​រ៉ា និង​ស្វាមី​លោក សាពូន មីដាដា ថា​តើ​វា​ជា​ការពិត​ឬ​យ៉ាង​?​ ខណៈ​ដែល​កន្លង​អ្នក​គូស្នេហ៍​របស់​អ្នក​ទាំងពីរ​តែងតែ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​និង​ស្និទ្ធស្នាល​គ្នា​ខ្លាំង ​ប្រៀប​បាន​ដូចជា​សត្វ​ស្រមោច​ហើយ​ស្ករ​អញ្ចឹង​ដែរ​។​

​យោង​តាម​ខ្លឹមសារ​របស់​អ្នកនាង សឿ សុធា​រ៉ា ដែល​បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ឈ្មោះថា Sapoun Darapemean បាន​លើក​ឡើង​ថា ​ថ្វីបើ​ខ្ញុំ​បរាជ័យ​រឿង​ស្នេហា​ជា​លើក​ទី​១​ទៅ​ហើយ តែ ជេ​នី គាត់​បរាជ័យ​ស្នេហា​ចំនួន​៧​ដង​ទើបបាន​ជួប​ស្នេហ៍​ស្មោះ​ពិត​មានន័យ​ផ្អែម​កក់ក្តៅ​បែបនេះ។​ ឱ តើ​ខ្ញុំ​នៅ​មាន​សង្ឃឹម​ទេ​?​។

​គេហទំព័រ​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ ​មិនទាន់​អាច​ស្វែងរក​ការ​បក​ស្រាយ​ពី​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា​និង​លោក សាពូន មីដាដា បាន​នៅ​លើយ​ទេ​ចំពោះ​មន្ទិល​ខាង​លើ​នេះ​។​ ដោយឡែក​បើ​ក្រឡេក​ទៅ​មើល​នៅ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង សឿ សុធា​រី មុន​នេះ​ក៏បាន​បញ្ចេញ​ប្រយោគ​ខ្លី​ទៀត​ថា ផ្ញើ​ជួន​ប្រុស​ល្អ​គេ​បំផ្លាញ​ខ្ញុំ នេះ​គឺជា​ជីវិត​សព្វថ្ងៃ​សូម​ថែរក្សា​សុខភាព​របស់​បង​ប្អូន​ទាំង​អស់​គ្នា​ផង៕

អត្ថបទ៖ ​ចាន់​រ៉ា

សូមចុចអាន៖ ​តារា​ស្រី​៣​រូប ​បង្ហាញ​ជំនឿ​ចិត្ត​ ខណៈ​ទ្រនំ​របស់​ពួកគេ​ត្រៀម​បំបែក​ទីផ្សារ​ជាមួយ​តារា​ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤៧ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦០ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម