Connect with us

ជីវិតកម្សាន្ដ

ស្ងប់ស្ងាត់មួយរយៈ ករុណា ពេជ្រ ត្រៀមចេញបទលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា

បានផុស

នៅ

អ្នកគាំទ្របានដឹងហើយថា តារាចម្រៀងប្រុសលោក ករុណា ពេជ្រ មុននេះទើបតែចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា”មន្ដស្នេហ៍កំពង់ស្ពឺ” បង្កការចាប់អារម្មណ៍ និងគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ MV បទ​”​មន្ដ​ស្នេហ៍​កំពង់ស្ពឺ​”​ត្ រូវបាន​គេ​ដឹង​ថា​ លោក ករុណា ពេជ្រ បាន​ថត​សម្តែង​សម្រិតសម្រាំង​យ៉ាង​ល្អ​ ដោយ​លើក​បង្ហាញ​ពី​តំបន់​ទេសចរណ៍ ​នៅ​ខេត្តកំពង់ស្ពឺ​ ជាច្រើន​កន្លែង​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ទៅ​កម្សាន្ត​ទីនោះ​ឲ្យ​កាន់​តែច្រើន​។

​ទន្ទឹមគ្នានេះ​ ស្របពេល​ដែល​បទ​ថ្មី​របស់​លោក ក​រុណា ពេជ្រ កំពុង​ទទួល​បានការ​គាំទ្រ​ពី​មហាជន​នោះ ​ក៏​ត្រូវ​បាន​ប្រភព​បង្ហើប​ឲ្យ​ដឹងថា ​លោក​បាន​ត្រៀម​ចេញ​បទ​ចម្រៀង​រៀបរាប់​ពី​វិស័យ​ទេសចរ ណ៍​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែម្ដង​ ដើម្បី​ជាការ​ចូលរួម​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុងស្រុក​របស់​យើង​ឲ្យ​កាន់​តែមាន​សក្ដានុពល​ថែម​ទៀត​។

​ប្រភព​ព័ត៌មាន​បា​នប​ន្ត​ថា ​មូល​ហេតុដែល​លោក ករុ​ណា ពេជ្រ ត្រៀម​ចេញ​បទ​លើកស្ទួយ​វិស័យ​ទេសចរណ៍​គ្រប់​ខេត្ត​ក្រុង​របស់​កម្ពុជា​ ព្រោះ​ក្នុងនាម​លោក​ជា​តារា​ចម្រៀង​ម្នាក់​ដែល​ចេញ​បទ​ចម្រៀង​ណែនាំ​ពី​តំបន់​ទេសចរណ៍​ទាំងនោះ​ គឺ​លោក​ពេញចិត្ត​នឹង​ធ្វើ​តាមរយៈ​ការភ្ជាប់​ជា​បទ​ចម្រៀង​ដើម្បី​ឲ្យ​បង​ប្អូន​កាន់តែ​ចាប់អារម្មណ៍​ពី​វិស័យ​ទេសចរណ៍​របស់​យើង​។ ចំពោះ​បទ​ចម្រៀង​ទាំងនោះ​ គឺជា​ការផលិត​ភ្លេង​ថ្មី​ទាំងស្រុង​ គឺ​ដូចគ្នា​បទ​”​មន្ដ​ស្នេហ៍​កំពង់ស្ពឺ​”​ដែល​លោក​ទើប​ចេញ​ថ្មីៗ​នេះដែរ ​ហើយ​សម្រាប់​ទីតាំង​ថត​MV​គឺ​នឹង​ទៅ​ផ្ដិត​យក​រូបភាព​នៅ​កន្លែង​ទេសចរណ៍​របស់​ខេត្ត​ទាំងនោះ​ផ្ទាល់​តែម្ដង​ដើម្បី​ឲ្យ​ស៊ីគ្នា​ទៅ​និង​បទ​ចម្រៀង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម