ជីវិតកម្សាន្ដ
តារាប្រុសស្រី ៤រូបនេះហើយ មានតម្លៃខ្លួនខ្ពស់ជាងគេ ប្រចាំវិស័យភាពយន្តកូរ៉េ
នៅចុងឆ្នាំ២០២១នេះ តារាប្រុសស្រីកូរ៉េ ៤ដួង បានក្លាយជាកំពូលតារាមានតម្លៃខ្លួនខ្ពស់បំផុត ខណៈសម្ដែងចប់មួយរឿងភាគ ម្នាក់ៗទទួលបានប្រាក់ចំណូលជាងលានដុល្លារឯណោះ។
តារាសម្ដែងប្រុសស្រីទាំង ៤ដួងនោះ រួមមាន៖
១. តារាសម្ដែង Kim Soo Hyun

ស្ថិតក្នុងវ័យ ៣៣ឆ្នាំ តារាសម្តែង Kim Soo Hyun បានឈរលើបញ្ជីតារាប្រុសស៊ីថ្លៃបំផុតប្រចាំវិស័យភាពយន្តកូរ៉េ ខណៈសម្ដែងតែមួយភាគក្នុងខ្សែភាពយន្ត “One Ordinary Day” លោកមានតម្លៃខ្លួន ៥០០លានវ៉ុន (ប្រហែល ៤២៣,០០០ ដុល្លារអាមេរិក)។ ក្រោយថតចប់ចំនួន ៨ភាគនៃខ្សែភាពយន្តមួយនេះ Kim Soo Hyun រកចំណូលបានប្រមាណ ៣,៤៥៦,០០០ ដុល្លារអាមេរិក។
២. តារាសម្ដែង Lee Jung Jae

ប្រភពពី Today បានឱ្យដឹងថា លោក Lee Jung Jae អាចរកប្រាក់បាន ៣០០ លានវ៉ុន (ប្រហែល ២៥ម៉ឺនដុល្លារ) ក្នុងមួយភាគ កាលពីពេលថតរឿង Squid Game ដែលចំណូលនេះធ្វើឱ្យលោកក្លាយជាតារាសម្ដែងប្រុសស៊ីថ្លៃលំដាប់ទី២ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចំពោះខ្សែភាពយន្ត Squid Game តារាវ័យ ៤៨ឆ្នាំរូបនេះ ទទួលបានចំណូល ២.២៨៦ លានដុល្លារអាមេរិក។
៣. តារាសម្ដែង Song Hye Kyo

សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា Song Hye Kyo បានក្លាយជាតារាស្រីដំបូងគេ ដែលរកចំណូលបាន ២០០ លានវ៉ុន (ប្រហែល ១៧០,០០០ ដុល្លារ) ក្នុងរឿងមួយភាគ នៅចុងឆ្នាំ២០២១នេះ។
ក្រោយពីថតចប់ក្នុងរឿង “Now We Are Breaking Up” ដែលជាខ្សែភាពយន្តថ្មីបំផុតរបស់នាង តារាស្រីវ័យ ៤០ឆ្នាំរូបនេះ ទទួលប្រាក់ឈ្នួល ២,៧២០,០០០ ដុល្លារអាមេរិក។
៤. តារាសម្ដែង Jun Ji Hyun

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានឱ្យដឹងដែរថា Jun Ji Hyun ក្លាយតារាស្រីទទួលបានប្រាក់ចំណូលស្មើ Song Hye Kyo គឺជាង ២០០លានវ៉ុន នៅក្នុងរឿងមួយភាគ ។ ប្រភពដដែលបន្ថែម Jun Ji Hyun ក្រោយពេលសម្ដែងក្នុងខ្សែភាពយន្ត “Jirisan” ដែលមានចំនួន ១៦ភាគ នាងរកប្រាក់បាន ២,៧២០,០០០ ដុល្លារអាមេរិក៕
អត្ថបទ៖ សន្យា
ចុចអាន៖ “Squid Game” ក្លាយជាភាពយន្តបរទេសតែមួយគត់ ឈ្នះពានរង្វាន់មួយនេះ
ចុចអាន៖ ចុងឆ្នាំមិនដឹងទៅណា! មកមើលរឿងភាគកូរ៉េល្បីៗ កំពុងចាក់បញ្ចាំងទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់