ជីវិតកម្សាន្ដ
លោកសាស្ត្រាចារ្យ កែវ សុនន្ទកវី ជួយកូនក្រុមឲ្យឈ្នះជយលាភីលេខ ១ ទាំងពីររដូវកាល
កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ វគ្គផ្ដាច់ព្រ័ត្របានប្រព្រឹត្តទៅដោយជោគជ័យ នៅស្ថានីយ៍ទូរទស្សន៍ BTV ស្ទឹងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ឆ្លងកាត់ការដាក់ពិន្ទុយ៉ាងសុក្រឹតពីសំណាក់គណៈកម្មការមេប្រយោគទាំង ៥ រូប ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី ២ ក៏បានស្វែងរកឃើញម្ចាស់ជយលាភីទាំងបីក្រុម គឺ ក្រុមទេពបទុមវង្សពិណពាទ្យ ទទួលបានជយលាភីលេខ ១ រួមជាមួយប្រាក់រង្វាន់ ១២ លានរៀល, ក្រុមយុវជនល្ខោនខោលកម្ពុជា ទទួលបានជយលាភីលេខ ២ ជាមួយប្រាក់រង្វាន់ ៨ លានរៀល និងក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ ទទួលបានជយលាភីលេខ ៣ ជាមួយប្រាក់រង្វាន់ ៤ លានរៀល។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺលោកសាស្ត្រាចារ្យ កែវ សុនន្ទកវី ដែលជាគ្រូបង្វឹករបស់ក្រុមទេពបទុមវង្សពិណពាណ្យ ក៏ជាគ្រូបង្វឹកនៃក្រុមជយលាភីលេខ ១ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ កាលពីរដូវកាលទី១ ផងដែរ គឺក្រុមកេរមរតកដូនតា មកពីរាជធានីភ្នំពេញ ក្រោមវិញ្ញាសា “វង់ភ្លេងការបុរាណខ្មែរ” ដែលមានន័យថា លោកសាស្ត្រាចារ្យ បានជួយកូនក្រុមរបស់ខ្លួនឲ្យឈ្នះជយលាភីលេខ ១ ទាំងពីររដូវកាល។


គួរបញ្ជាក់ថា កម្មវិធីនេះ គឺជាគំនិតផ្ដួចផ្ដើម និងបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង៖ ចូលរួមលើកកម្ពស់ ថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឲ្យកាន់តែច្រើន។ ជាមួយគ្នានេះ កម្មវិធីវង់តន្ត្រីខ្មែរ ក៏បានលើកតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឲ្យបេក្ខជនចូលរួមប្រកួត រៀបចំខ្លួន ស្លៀកពាក់ទៅតាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរក្នុងអំឡុងពេលប្រកួត៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ