ជីវិតកម្សាន្ដ
ពេជ្រ សោភា ហួសចិត្តលើបុគ្គលមួយចំនួនដែលពូកែជេរច្រើនជាងចេះអក្សរខ្មែរ
ភ្នំពេញ ៖ តារាចម្រៀងពេជ្រ សោភា បានសម្តែងអារម្មណ៍ហួសចិត្តចំពោះបុគ្គលមួយចំនួនដែលពូកែខាងរិះគន់ឬជេរច្រើនជាងការចូលរួមអភិ រក្សកេរ្តិ៍ដំណែលរបស់ដូនតាដែលបានបន្សល់ទុកពិសេសអក្សរសាស្ត្រជាតិតែម្តង។

ការចេញមុខរបស់តារាចម្រៀង ពេជ្រ សោភា នេះបានធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួនតូចដែលបានធ្វើការរិះគន់យ៉ាងទទឹងទិសលើឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី ដែលបានបង្ហាញលើឆាកអន្តរជាតិមានរចនាដោយអក្សខ្មែរយ៉ាងត្រដែតនិងអស្ចារ្យបំផុត។

អ្នកនាង ពេជ្រ សោភា បានបង្ហោះភ្ជាប់នឹងរូបភាព បនៃអត្ថន័យអក្សរខ្មែរដោយមានខ្លឹមសារដូច្នេះថា ពាក្យនេះគឺស្រុកខ្មែរដឹងទេប្រទេសគេចង់បានណាស់អក្សរបែបនេះគេអោយកូនចៅគេរៀនអក្សរ តែយើងមួយចំនួនបែរជាចេះជេរច្រើនជាងចេះអក្សរខ្មែរ។

តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានលើកឡើងទៀតថា ប្រើអក្សរបុរាណរបស់ខ្លួនឯង ខ្លួនឯងមើលមិនដាច់និយាយថា មិនដឹងជាសរសេរអក្សរអ្វីមើលមិនយល់សំខាន់តាមរកមុខអ្នកធ្វើឈុតនេះទៀត អាណិតលោកគ្រូ អ្នកគ្រូណាស់។ មានការបញ្ចេញទស្សនថា អ្នកច្នៃម៉ូតតំណាងជាតិជាខ្មែរក្រោមស្រាវជ្រាវច្បាស់លាស់និងបង្កប់អត្ថន័យយ៉ាងជ្រៅនៃឈុតនេះគ្រប់ក្បាច់ គ្រប់គ្រឿងសុទ្ធតែជាខ្មែរ យកមកពីប្រាសាទខ្មែរ៕
ដោយ ៖ ចាន់រ៉ា












-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា