ជីវិតកម្សាន្ដ
បំណងប្រាថ្នា ថ្ងៃខួបកំណើតរបស់កញ្ញា សុខ ពិសី សុំកុំឲ្យមិត្តភក្តិលួចនិយាយដើម
ភ្នំពេញ ៖ តារាចម្រៀងសំនៀងផ្អែមរបស់ផលិតកម្មសាន់ដេកញ្ញា សុខ ពិសី ស្របពេលដែលជិតដល់ឱកាសថ្ងៃខួបកំណើតស្រាប់តែពោលពាក្យយ៉ាងភ្ញាក់ផ្អើលសម្រាប់មហាជននិងអ្នកគាំទ្រ។

រឿងដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍ចំពោះសម្តីកញ្ញា សុខ ពិសី នោះគឺដោយសារតារាស្រីរូបនេះបានបង្ហាញបំណងប្រាថ្នារបស់ខ្លួនខុស ពីអ្នកដទៃដោយហេតុថា ជិតដល់ថ្ងៃខួបកំណើត សុខ ពិសី បាននិយាយនាងសុំត្រឹមតែអ្នកគាំទ្រកុំនិយាយដើមខ្លួន។

កញ្ញា សុខ ពិសី បានលើកឡើងថា បំណងប្រាថ្នាខួបកំណើតឆ្នាំនេះមិនចង់បានអី្វច្រើនទេសុំតែមិត្តភក្តិកុំលួចនិយាយដើមក្រោយខ្នង ព្រោះនិយាយពេលណាក៏ដឹងដល់ខ្ញុំដដែលហ្នឹងឆ្ងល់ខ្លួនឯងសម្បូរដើមឲ្យគេនិយាយទៀតហ្អាស់។

ជាមួយគ្នានេះដែរ មានមហាជននិងអ្នកគាំទ្រមួយ ចំនួនធំបានផ្ញើសារជូនតារាចម្រៀង សុខ ពិសី នាថ្ងៃខួបកំណើតនិងលើកទឹកចិត្តដល់នាងកុំឲ្យខ្វល់នឹងសម្តីរបស់អ្នកដទៃដែលនិយាយមិនល្អផងដែរ៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ