Connect with us

ជីវិតកម្សាន្ដ

តាប៊ុយ ហាក់មិនសុខចិត្តថ្លៃជួសជុលរថយន្តជនរងគ្រោះ ជាង ២ ពាន់ដុល្លារ

បានផុស

នៅ

មហាជនបានដឹងគ្រប់គ្នាហើយថាពិធីករល្បីឈ្មោះ VJ តាប៊ុយ ថ្មីៗនេះបានជួបហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីលោកបានបើករថយន្តស្ថិត​ក្នុងសភាពស្រវឹងជោគជាំទៅ បុកជាមួយរថយន្ត Prius ១គ្រឿងទៀតដែលកំពុងឈប់គោរពភ្លើងស្តុបចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញបន្ទាប់ពីកើតមានហេតុការណ៍នេះហើយភ្លាមៗ គេឃើញទាំងមតិរិះគន់ និងបង្ហាញការព្រួយបារម្ភចំពោះ VJ តាប៊ុយ ដោយលើកសំនួរថាតើលោកមានរបួសស្នាមឬយ៉ាងណាដែរ។ ប៉ុន្តែអំឡុងពេលនោះ តាប៊ុយ មិនឆ្លើយតបអ្វីឡើយ។

ដោយឡែកស្របពេលដែលមានសំនួរ និងក្តីបារម្ភច្រើនពីអ្នកគាំទ្រនោះដែរ VJ តាប៊ុយ ក៏បានចេញ មុខបញ្ជាក់ថាលោកមិនមានបញ្ហារបួសស្នាមអ្វីឡើយ ហើយលោកក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការបារម្ភពីលោក។ទោះបីជាយ៉ាងណា លោកក៏បានបង្ហាញការមិនសុខចិត្តចំពោះតម្លៃជួសជុលរថយន្ត ចំនួន ២ ២៥០ ដុល្លារ ដោយអះ​អាងថា ជនរងគ្រោះមានចេតនាបន្លំវិក័យបត្រជួសជុលរថយន្ត ហើយថាតម្លៃជាង ២ ពាន់នេះ មិន​សាកសមទៅ នឹងការខូចខាតរថយន្ត គឺសមត្រឹមតែ ១ ពាន់ដុល្លារប៉ុណ្ណោះ។

សូមរំឭកថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងពីកាលពីយប់រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពនៅ កន្លែងកើតហេតុបានឲ្យដឹងថារថយន្តស៊េរីទំនើបម៉ាក Range Rover បើកបរដោយ VJ តាប៊ុយ បានបុកពី ក្រោយរថយន្តព្រូសពាក់ស្លាកលេខភ្នំពេញ 2AH -7048 ពេញមួយទំហឹងបង្កការខូចខាតហើយព្យាយាមបើករត់គេចខ្លួន រហូតដល់ចំណុចមុខអតីតទូរទស្សន៍ លេខ៣ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញត្រូវបានជនរងគ្រោះ បើករថយន្ត ដេញឃាត់ជាប់ ទើបធ្វើសម្រុះសម្រួល​គ្នាថា ចេញសំណងលើថ្លៃជួសជុលដែលខូចខាតរថយន្តជនរងគ្រោះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម