Connect with us

ជីវិតកម្សាន្ដ

តាមច្បាប់​អ្នកបើកបរ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ជាតិអាល់កុល​ចាប់​ពី ០,៤០ ក្នុង១ លីត្រខ្យល់​មានទោស​ដល់ជាប់​ពន្ធនាគារ និងពិន័យជាប្រាក់

បានផុស

នៅ

យោងតាមមាត្រា ៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ជនណាបើកបរយានយន្ត មិនព្រម​បញ្ឈប់យានយន្ត តាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្ដពិនិត្យ​ជាតិអាល់​កុល ឬសារធាតុញៀន ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ ១ សែនរៀល (១០០ ០០០) ដល់ ៨ សែនរៀល (៨០០ ០០០)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក មាត្រា ៧៧ ថ្មី ចែងថា ជនណាបើកបរយានយន្តនៅពេលដែល​ខ្លួនស្ថិតក្នុងស្ថានភាព​ស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម​ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ ៨ សែនរៀល ដល់ ៤ លានរៀល។

កាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៤ ខែធ្នូ លោក តាប៊ុយ អតីត​ពិធីករ​ល្បីឈ្មោះ បានបើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹង ទៅបុកគូទរថយន្តព្រូស​មួយគ្រឿង​ដែល​កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូច​ខាតយ៉ាងដំណំ​ផ្នែក​ខាង​ក្រោយ ហើយបានព្យាយាម​រត់គេច​មិន​ទទួលខុសត្រូវ តែរត់មិនរួច ស្ថិតនៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅ ថ្ងៃកើតហេតុ ម្ចាស់រថយន្តទាំងពីរបាននិយាយគ្នាដោយធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ដោយលោក តាប៊ុយ បានយល់ព្រមឱ្យម្ចាស់រថយន្តរងគ្រោះយកឡាន​ទៅ ធ្វើហើយខ្លួនជាអ្នក​ចេញ។

ប៉ុន្តែមួយថ្ងៃក្រោយ លោកក៏បានបង្ហាញការមិនសុខចិត្តចំពោះតម្លៃជួសជុលរថយន្ត ចំនួន ២ ២៥០ ដុល្លារ ដោយអះ​អាងថា ជនរងគ្រោះមានចេតនាបន្លំវិក័យបត្រជួសជុលរថយន្ត ហើយថាតម្លៃជាង ២ ពាន់នេះ មិន​សាកសមទៅ នឹងការខូចខាតរថយន្ត គឺសមត្រឹមតែ ១ ពាន់ដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណាបញ្ហារវាង គូភាគីទាំងពីរនេះ មិនទាន់បញ្ចប់នៅ ឡើយទេ ដោយសារ តាប៊ុយ មិនទាន់ចេញថ្លៃសំណងជួសជុលរថយន្ត ២ ២៥០ ដុល្លារ។

ថ្មីៗនេះម្ចាស់ឡាន Prius ដែលជាជនរងគ្រោះសម្រេចចិត្តធ្វើការប្តឹងលោកតាប៊ុយទៅ តុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១២ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម