ជីវិតកម្សាន្ដ
ត្រឹម ៤០ថ្ងៃ «អាពាហ៍ពិពាហ៍៩៣» ប្រមូលពានបានមិនចេះតិច!
ក្រោយចាក់បញ្ចាំងបាន ៤០ថ្ងៃ ភាពយន្ដឯកសារបែបរន្ធត់ «អាពាហ៍ពិពាហ៍ ៩៣» ឬ «Wedding 93» បានឈ្នះពានរង្វាន់ចំនួន ១៤ពាន ពីអន្តរជាតិ។ នេះបើយោងតាមការបង្ហោះពី ហ្វេសប៊ុកផេកផ្លូវការ Wedding 93 កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

ខ្សែភាពយន្ដឯកសារបែបរន្ធត់ «អាពាហ៍ពិពាហ៍ ៩៣» ឬ «Wedding 93» បាននាំយកទៅចាក់ផ្សាយតាមបណ្ដាប្រទេសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងបារាំង រយៈពេលជាងមួយខែមកហើយ ខណៈបញ្ចាំងបាន ៤០ថ្ងៃប៉ុណ្ណោះ ភាពយន្តនេះបានទាក់ទាញពិន្ទុពីគណៈកម្មការ និងអ្នកទស្សនា នៅឯមហោស្រព ឱ្យបោះឆ្នោតគាំទ្រ រហូតឈ្នះពានផ្ទួនៗ។

ប្រភពពី ហ្វេសប៊ុកផេក Wedding 93 បានឱ្យដឹងថា ក្រោយពីចូលរួមប្រកួតក្នុងមហោស្រពភាពយន្ដអន្ដរជាតិចំនួន១៨ ខ្សែភាពយន្ត «អាពាហ៍ពិពាហ៍ ៩៣» ឬ «Wedding 93» បានឈ្នះពានរង្វាន់ភាពយន្តឯកសារល្អបំផុត ឬ «The Best Documentary Award» រហូតដល់ទៅ ១៤ពាន។ បន្ថែមពីលើនេះ វាបានឈរនៅលើលំដាប់កំពូលៗនៃតារាងល្បីៗផ្សេងទៀតដូចជា៖

លំដាប់ទី១ ភាពយន្ដកម្ពុជាមានការស្វែងរកច្រើនបំផុតក្នុងគេហទំព័រ IMDB
លំដាប់ទី១ ភាពយន្ដឯកសារកម្ពុជាមានប្រជាប្រិយភាពបំផុតក្នុងគេហទំព័រ IMDB
លំដាប់ទី ១ ភាពយន្ដឯកសាររន្ធត់បំផុត ក្នុងគេហទំព័រ IMDB
លេខរៀងទី១៤ ភាពយន្ដឯកសារពេញនិយមជាសកល ក្នុងគេហទំព័រ IMDB

ប្រភពដដែលបង្ហើបដែរថា «អាពាហ៍ពិពាហ៍ ៩៣» ឬ «Wedding 93» ក៏កំពុងត្រៀមខ្លួនបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ផលិតករទម្លាយថា «Wedding 93» វីដេអូដើមសាហាវជាង Trailer ទៅទៀត
ចុចអាន៖ វណ្ណដា ក្លាយជាសិល្បករ កម្ពុជា ដំបូង បង្ហាញខ្លួនលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់